
អង្គការ COWS សហការជាមួយអង្គការអាដ្រាកម្ពុជា និងអាជ្ញាធរស្រុកគូលែន រៀបចំយុទ្ធនាការស្វែងរកការគាំទ្រមតិ ស្តីពីសុខភាពផ្លូវភេទ និងការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង!
នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ អង្គការទ្រទ្រង់ស្ត្រីខ្មែរ (COWS) សហការជាមួយគម្រោង «យើងរួមគ្នា» នៃអង្គការអាដ្រាកម្ពុជា (ADRA) និងរដ្ឋបាលស្រុកគូលែន បានរៀបចំ «យុទ្ធនាការស្វែងរកការគាំទ្រមតិ លើមូលហេតុនៃក្មេងជំទង់ប្រុស-ស្រី ដែលមានកម្រិតក្នុងការទទួលបានសេវាកម្មស្តីពី សុខភាពផ្លូវភេទ សុខភាពបន្តពូជ សិទ្ធិ និងការរំលោភបំពានយេនឌ័រ នៅតាមមជ្ឈមណ្ឌលសេវាជំនួយ» នាបរិវេណសាលាឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងគោលបំណងដើម្បីបង្ហាញលទ្ធផលស្រាវជ្រាវ និងបង្កើតវេទិកាពិភាក្សាស្វែងរកអនុសាសន៍ឆ្លើយតបទៅនឹងក្តីកង្វល់របស់យុវវ័យលើសេវាសុខភាពផ្លូវភេទ និងការប្រឆាំងការរំលោភបំពានយេនឌ័រ។











