អភិបាលរងខេត្តកំពង់ចាម អំពាវនាវដល់ប្រជាពលរដ្ឋជួយគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ
កំពង់ចាម៖ លោក ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម តំណាងឱ្យ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធ «យុទ្ធនាការផលិតផលជាតិ» នៅក្រុងកំពង់ចាម ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការផលិតផលិតផលក្នុងស្រុក ព្រមទាំងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ទូទៅ កាន់តែស្គាល់ គាំទ្រ និងនិយមប្រើប្រាស់ផលិតផលដែលផលិតដោយសិប្បករ និងផលិតករខ្មែរ។
Kampong cham provincial dept. of information Read More