
កូនត្រីចម្រុះប្រមាណជាង ១០០គីឡូ បានលែងចូលបឹងធម្មជាតិវិញ និងឧបករណ៍ល្មើសជាច្រើន ត្រូវបានជំនាញជលផល បំផ្លាញចោល នៅនឹងកន្លែង
កូនត្រីចម្រុះទម្ងន់ ១១៥គីឡូ បានលែងចូលបឹងធម្មជាតិវិញ និងឧបករណ៍ល្មើសនេសាទជាច្រើន ត្រូវបានជំនាញជលផលបំផ្លាញចោល នាពេលមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចំនួន ៣ករណី នៃទីតាំងផ្សេងៗគ្នា នៃភូមិសាស្រ្តស្រុកបាធាយ ខេត្តកំពង់ចាម ។










