
មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាមបើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយបច្ចេកទេសលិខិតបទដ្ឋានគតិយុត្ត ជូនដល់អ្នកទទួលម៉ៅការសំណង់ និងអាជ្ញាធរពាក់ព័ន្ធ
(កំពង់ចាម) ដើម្បីធានាបាននូវសំណង់រឹងមាំប្រើប្រាស់យូរអង្វែងប្រកបដោយសុវត្ថិភាព គុណភាព និងមានច្បាប់សាងសង់ត្រឹមត្រូវតាមច្បាប់នោះ ស្ថិតនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាមបានបើកវគ្គផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត និងបណ្តុះបណ្តលពីបច្ចេកទេសផ្សេងៗជូនដល់រដ្ឋបាលស្រុក/ក្រុង ឃុំ/សង្កាត់ និងក្រុមជាងសំណង់មកពីស្រុកចំនួន៦ក្នុងខេត្តកំពង់ចាម ដើម្បីធ្វើយ៉ាងណាបញ្ជ្រាបការយល់ដឹងផ្សេងៗដល់ក្រុមជាងទទួលម៉ៅការសំណង់ក្នុងខេត្តកំពង់ចាមឲ្យពួកគាត់គោរពច្បាប់ដោយត្រូវមានមានអជ្ញាប័ណ្ណជាង ចំណែកម្ចាស់សំណង់នានាត្រូវធ្វើច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវ មុនដំណើរការសាងសង់។











