
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តស្រកចុះបន្តិចទៀត នៅត្រឹមកម្ពស់១៣,៥៤ម៉ែត្រ
(កំពង់ចាម) នៅប៉ុន្មានថ្ងៃចុងក្រោយនេះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រុកចុះបន្តិចៗម្តង ហើយនៅថ្ងៃនេះដែរស្ថានភាពទឹកទន្លេខេត្តកំពង់ចាម ដែលទទួលបានពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថាកម្ពស់ទឹកនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ទឹកទន្លេមានកម្ពស់កម្ពស់១៣,៥៤ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញទឹកស្រក០,១២ម៉ែត្រ។











