ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សន្តិសុខសង្គម
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន ចុះអប់រំផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ ទប់ស្កាត់ Online Scams និងធ្វើបច្ចុប្បន្នភាពគ្រួសារអតីតយុទ្ធជនតាមខ្នងផ្ទះ
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះអប់រំផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះជូនប្រជាពលរដ្ឋ ស្តីពីការគ្រប់គ្រងសន្តិសុខតាមទីតាំងប្រមូលផ្តុំ ការគ្រប់គ្រងវត្តមានជនបរទេស និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ព្រមទាំងចុះធ្វើបច្ចុប្បន្នភាពប្រវត្តិរូបគ្រួសារអតីតយុទ្ធជន នៅក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។


នយោបាយ
កម្ពុជា តវ៉ា ចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
កម្ពុជា តវ៉ា ចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
Cambodia Protests against Thailand's Persistent Violations of Cambodian Sovereignty and Territorial Integrity


សន្តិសុខសង្គម
មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំបូកសរុបការងារស្តារទំនាក់ទំនងគ្រួសារ ប្រចាំឆ្នាំ២០២៦ នៅខេត្តកំពត
(ប៉ៃលិន-កំពត)៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន មន្ត្រីប្រតិបត្តិសាខាចំនួន ០១រូប បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារស្តារទំនាក់ទំនងគ្រួសារ (Restoring Family Links - RFL) ប្រចាំឆ្នាំ២០២៦ និងលើកទិសដៅផែនការអនុវត្តឆ្នាំ២០២៧ ដែលបានរៀបចំឡើងនៅសាលប្រជុំ សណ្ឋាគារ ភាពសុខុម ក្រុងកំពត ខេត្តកំពត។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី កែវ សុផល ដឹកនាំកិច្ចប្រជុំបូកសរុបការងារចែក និងទទួលពាក្យជ្រើសរើសយោធិនកងរាជអាវុធហត្ថខេត្តប៉ៃលិន
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ដើម្បីបូកសរុប និងវាយតម្លៃលើវឌ្ឍនភាពការងារចែកពាក្យ ព្រមទាំងទទួលពាក្យពីសិស្ស និស្សិត និងយុវជន ដែលបានមកដាក់ពាក្យចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ។


សន្តិសុខសង្គម
ស្ដានភាពទីផ្សារការងារនៅកម្ពុជា
យោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, អ្នកមានការងារធ្វើសរុប (ចាប់ពីអាយុ ១៥ ឆ្នាំឡើវ) (ការប៉ាន់ស្មានសម្រាប់ឆ្នាំ២០២៦) មានចំនួន ១០,០៣ លាននាក់ កើនប្រមាណ ១,២លាននាក់ (១២,២%) ធៀបនឹងឆ្នាំ២០២៣។ ក្នុងចំណោមនោះគឺ វិស័យកសិកម្មមានចំនួន ២,៧៧លាននាក់ (ថយចុះ ៩ ម៉ឺននាក់) វិស័យឧស្សាហកម្មមានចំនួន ៣,២៨លាននាក់ (កើន ៦៩ម៉ឺននាក់) និងវិស័យសេវាកម្មមានចំនួន ៣,៩៧ លាននាក់ (កើន៦០ម៉ឺននាក់) ។
ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ


សន្តិសុខសង្គម
កងរាជអាវុធហត្ថខេត្តប៉ៃលិន បើកកិច្ចប្រជុំវាយតម្លៃយោធិនអាជីពគ្រប់អាយុ និងការស្នើសុំប័ណ្ណសរសើរក្រសួងការពារជាតិ ប្រចាំឆ្នាំ២០២៦
ទីបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបូកសរុប និងវាយតម្លៃការងារសំខាន់ៗ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យលើការវាយតម្លៃយោធិនអាជីពទាំងពីរភេទដែលត្រូវដល់អាយុសោធននិវត្តន៍ក្នុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ព្រមទាំងការវាយតម្លៃអង្គភាព និងបុគ្គលឆ្នើមសម្រាប់ស្នើសុំប័ណ្ណសរសើរពីក្រសួងការពារជាតិ ប្រចាំឆ្នាំ២០២៦។


សន្តិសុខសង្គម
សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការលើកទឹកចិត្តអ្នកម្ដាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ជូនដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារក្រុងប៉ៃលិន
(ប៉ៃលិន)៖ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការលើកទឹកចិត្តអ្នកម្ដាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ជូនដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារក្រុងប៉ៃលិន ដែលពិធីនេះ ស្ថិតក្រោមអធិបតីភាពលោកស្រី ចន្ទថាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត ,លោកស្រី តាន់ សុគន្ធារី អភិបាលរង ក្រុងប៉ៃលិន និងលោក អាត អាន ប្រធានការិយាល័យបសង្គមកិច្ចនិងសុខមាលភាពសង្គម ក្នុងគោលបំណងពង្រឹងសមត្ថភាព និងចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀនចេញពីតាមមូលដ្ឋាន និងគ្រួសារ ដែលមានវត្តមានចូលរួមសរុប ២៧នាក់ ស្រី ១៧ នាក់ ។


សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : រដ្ឋបាលខេត្តប៉ៃលិន បន្តពង្រឹងកិច្ចសហការជាមួយអង្គការ Every Mum ដើម្បីលុបបំបាត់ការស្លាប់របស់មាតា និងទារក ឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឱ្យលោក ខេវិន ធែល៍ល័រ (Kevin Taylor) ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការ Every Mum ប្រចាំប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពការងារគាំទ្រវិស័យសុខាភិបាល កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាខេត្តប៉ៃលិន ក្នុងគោលបំណងកាត់បន្ថយ និងលុបបំបាត់ការស្លាប់របស់មាតា និងទារក ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។


សន្តិសុខសង្គម
កងរាជអាវុធហត្ថខេត្តប៉ៃលិន ចូលរួមផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ ក្រសួងការពារជាតិ ឆ្នាំ២០២៤-២០២៨
ខេត្តប៉ៃលិន ៖ ថ្នាក់ដឹកនាំ និងនាយទាហាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានចូលរួមក្នុងពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ ក្រសួងការពារជាតិ ឆ្នាំ២០២៤-២០២៨ និងស្វែងយល់ពីទស្សនៈយេនឌ័រ ដើម្បីពង្រឹងសមភាព និងការលើកកម្ពស់តួនាទីយេនឌ័រក្នុងជួរកងកម្លាំងប្រដាប់អាវុធ។
ពិធីនេះត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូអនឡាញ (Video Conference) នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកស្រីឧត្ដមសេនីយ៍ត្រី នង សុភី នាយករងទីចាត់ការឃោសនាព័ត៌មាន និងជាប្រធានក្រុមការងារយេនឌ័រ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។


សុខាភិបាល
តើការគេងក្រោមកង្ហារពិតជាបង្កគ្រោះថ្នាក់ដល់សុខភាពឬ?
សុខភាព៖ មនុស្សភាគច្រើនពិតជាពុំធ្លាប់គិតដល់ថា ការគេងក្រោមខ្យល់កង្ហារដែលបាញ់ចេញមកក្រៅ បានបង្កគ្រោះថ្នាក់ដល់សុខភាព ដែលបណ្តាលឱ្យសុខភាពរាងកាយចុះទ្រុឌទ្រោមឡើយ។
តាមការពិសោធន៍ បានបង្ហាញថា នៅពេលលោកអ្នកគេងបើកកង្ហារពេលយប់ នោះពេលបើកភ្នែកយើងហាក់ដូចជា ស្ងួតមុខស្ងួតមាត់ ខ្យល់ដង្ហើមគ្មានសំណើម ខ្សោះជាតិទឹក ខ្សោះអស់កម្លាំង មិនស្រឡះក្នុងខ្លួន មិនងាយក្រោក និងមានអារម្មណ៍ថាមិនចង់ក្រោកពីលើគ្រែឡើយ។


សេចក្តីប្រកាសព័ត៌មាន
តើនៅឆ្នាំ២០២៧ ខាងមុខ ថ្ងៃឈប់សម្រាកការងារចំថ្ងៃណាខ្លះ?
អនុក្រឹត្យ ស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧


សកម្មភាពថ្នាក់ដឹកនាំ
ពិធីបើកវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពី "ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកាឆ្នាំ២០២៦"
ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបើកវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពី «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦» នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។


សន្តិសុខសង្គម
ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បំបែកសំណុំរឿងលួចមានស្ថានទម្ងន់ទោស ឃាត់ខ្លួនជនសង្ស័យ ២នាក់
ប៉ៃលិន៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ បំបែកសំណុំរឿងលួចមានស្ថានទម្ងន់ទោស ដោយប្រើអំពើហិង្សា និងកាំបិត ធាក់ផ្តួលយកម៉ូតូ និងទូរស័ព្ទដៃរបស់ជនរងគ្រោះ នៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

