
លោកជំទាវ Brigitte Macron ស្ត្រីទី១ នៃសាធារណរដ្ឋបារាំង អញ្ជើញសាកល្បងប៉ាក់ស្បៃ និងគ្រងស្បៃខ្មែរ ក្នុងឱកាសអញ្ជើញទៅទស្សនាភូមិហ្វ្រង់កូហ្វូនី
លោកជំទាវ Brigitte Macron ស្ត្រីទី១ នៃសាធារណរដ្ឋបារាំង អញ្ជើញសាកល្បងប៉ាក់ស្បៃ និងគ្រងស្បៃខ្មែរ ក្នុងឱកាសអញ្ជើញទៅ

លោកជំទាវ Brigitte Macron ស្ត្រីទី១ នៃសាធារណរដ្ឋបារាំង អញ្ជើញសាកល្បងប៉ាក់ស្បៃ និងគ្រងស្បៃខ្មែរ ក្នុងឱកាសអញ្ជើញទៅ













(កំពង់ចាម)៖ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងតម្លៃអចលនទ្រព្យឧបសម្ព័ន្ធទី៦ ស្តីពីការបែងចែកភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យសម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។


(កំពង់ចាម)៖ អគារសិក្សាដ៏មានតម្លៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានអាយុកាលប្រមាណ ៣០ឆ្នាំ និងកំពុងមានសភាពចាស់ទ្រុឌទ្រោមចំនួន ៦កន្លែង ស្ថិតក្នុងស្រុកចំការលើ (២កន្លែង) និងស្រុកស្ទឹងត្រង់ (៤កន្លែង) ត្រូវបានក្រុមការងារចុះមកពិនិត្យ និងវាយតម្លៃផ្ទាល់ ដើម្បីរៀបចំគម្រោងជួសជុលឡើងវិញ។


(កំពង់ចាម)៖ យោងតាមផលប៉ះពាល់អវិជ្ជមានដែលបណ្ដាលមកពីសេដ្ឋកិច្ចពិភពលោក លោកបណ្ឌិត ទូច ពុទ្ធី អគ្គនាយក ស្ថាប័នដំណោះស្រាយអប់រំ អ៊ែដផាប់ ខេមបូឌា ឯ.ក (DTP Education Solutions Cambodia) និងជាក្រុមប្រឹក្សាភិបាសហព័ន្ធសេវាអប់រំនៅកម្ពុជា បានដឹកនាំ និងផ្ដួចផ្ដើមគំនិតឱ្យមានការវិនិយោគទៅលើការសិក្សា ដោយប្រើប្រាស់កម្មវិធីសិក្សាឱ្យបានត្រឹមត្រូវ និងសម្ភារៈសិក្សាដែលមានប្រភពដើមច្បាស់លាស់ (សៀវភៅ Original) បន្ថែមលើការសហការជាមួយនឹងដៃគូពាក់ព័ន្ធ។ ដូច្នេះហើយ លោកបានដឹកនាំរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយ ស្តីពី «វិធីសាស្ត្របង្រៀនភាសាអង់គ្លេសក្នុងបរិបទស្ទែម (STEM) ដើម្បីអភិវឌ្ឍជំនាញក្នុងសតវត្សទី២១» ដោយទទួលបានការគាំទ្រពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខា។


(កំពង់ចាម)៖ ដើម្បីធានាឱ្យកិច្ចដំណើរការរៀបចំពិធីសម្ពោធប្រព្រឹត្តទៅដោយរលូន ប្រកបដោយសោភ័ណភាព របៀបរៀបរយ និងសុវត្ថិភាពខ្ពស់ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យផ្ទាល់ទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ។
