
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ ដើម្បីជំរុញឱ្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដំណើរការដោយរលូនរដ្ឋបាលខេត្ត បានសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ -សង្កាត់ និងមេភូមិពាក់ព័ន្ធ ដោយផ្អែកលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ដែលចេញដោយក្រសួងមហាផ្ទៃ ក្រុមការងារចម្រុះ បានពិនិត្យគូសព្រំប្រទល់រដ្ឋបាលឱ្យត្រូវនឹងការគ្រប់គ្រងជាក់ស្តែងរបស់អាជ្ញាធរដែនដីក្នុងឃុំ-សង្កាត់ទាំង៦៧ ក្នុងខេត្តបន្ទាយមានជ័យ រួមទាំងព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ដែលបានឯកភាពគ្នារវាង រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្តបាត់ដំបង។











