
តើការគេងក្រោមកង្ហារពិតជាបង្កគ្រោះថ្នាក់ដល់សុខភាពឬ?
សុខភាព៖ មនុស្សភាគច្រើនពិតជាពុំធ្លាប់គិតដល់ថា ការគេងក្រោមខ្យល់កង្ហារដែលបាញ់ចេញមកក្រៅ បានបង្កគ្រោះថ្នាក់ដល់សុខភាព ដែលបណ្តាលឱ្យសុខភាពរាងកាយចុះទ្រុឌទ្រោមឡើយ។ តាមការពិសោធន៍ បានបង្ហាញថា នៅពេលលោកអ្នកគេងបើកកង្ហារពេលយប់ នោះពេលបើកភ្នែកយើងហាក់ដូចជា ស្ងួតមុខស្ងួតមាត់ ខ្យល់ដង្ហើមគ្មានសំណើម ខ្សោះជាតិទឹក ខ្សោះអស់កម្លាំង មិនស្រឡះក្នុងខ្លួន មិនងាយក្រោក និងមានអារម្មណ៍ថាមិនចង់ក្រោកពីលើគ្រែឡើយ។











