
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ចាត់តំណាងចុះសួរសុខទុក្ខមន្ត្រីនគរបាលដែលកំពុងសម្រាកព្យាបាលជំងឺ
ដោយមានការយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងជីវភាពរបស់កងកម្លាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាង គឺលោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង ដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៥០០,០០០រៀល (ប្រាំសែនរៀល) ព្រមទាំងគ្រឿងឧបភោគបរិភោគ ជូនលោកស្រីវរសេនីយ៍ទោ លុយ លក្ខិណា នាយរងការិយាល័យសុខាភិបាល ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។











