
សិស្សជាង ៤០ម៉ឺននាក់មកពីគ្រួសារមានបណ្ណសមធម៌ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល
ក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំ កាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សមកពីគ្រួសារក្រីក្រ និងឈរលើគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់» រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តអនុវត្ត «កម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សា» យ៉ាងសកម្មតាមរយៈប្រព័ន្ធគាំពារសង្គម ដោយផ្តល់ជូនប្រាក់ឧបត្ថម្ភប្រចាំខែដល់សិស្ស (ចាប់ពីថ្នាក់ទី១ ដល់ទី១២) ដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌។











