
ប្រជាពលរដ្ឋរងគ្រោះបំផុតចំនួន២គ្រួសារ នៅឃុំចំនួន២ ទទួលបានអំណោយមនុស្សធម៌ របស់សប្បុរសជនតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី
បាត់ដំបង៖ អនុវត្តន៍តាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោកទន់ សុផន អភិបាល នៃគណ:អភិបាលស្រុកមោងឬស្សី និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះបំផុត ចំនួន២គ្រួសារ រួមមាន៖ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១នាក់ ស្ថិតនៅភូមិជ្រៃជើង ឃុំជ្រៃ និងកុមារី រងគ្រោះដោយលង់ទឹកចំនួន១នាក់ ស្ថិតនៅភូមិរំចេក ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។











