
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួនមួយគ្រួសារ រស់នៅឃុំតាលាស់ ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាមោងឬស្សី
ខេត្តបាត់ដំបង៖ អនុវត្តតាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជាមោងឬស្សី ដែលដឹកនាំដោយ លោក ឡុង សុភឺន ប្រធានស្តីទីគណៈ កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជនតាម រយៈអនុសាខាទៅផ្តល់ជូនប្រជាពលរដ្ឋមួយគ្រួសារ ឈ្មោះ រ៉ន យូ ភេទប្រុស អាយុ ៦៤ឆ្នាំ ដែលរងគ្រោះដោយអគ្គិភ័យ បណ្តាលឱ្យខូចខាតផ្ទះឈើមួយខ្នង ប្រក់ដំបូលស័ង្កសី មានទំហំ៥ម៉ែត្រ គុណនឹង ៤ម៉ែត្រ ដែលរងគ្រោះកាលពីវេលាម៉ោង១៧ និង៣០នាទី ល្ងាច នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចក្រុមទី១២ ភូមិសួស្តី ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។











