
មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានបញ្ចប់ការងារ១០០% ក្នុងការកាយសម្រួលផ្លូវទឹកក្នុងស្ទឹងប៉ៃលិន នៅសង្កាត់បយ៉ាខា ក្រុងប៉ៃលិន
ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ កាយសម្រួលផ្លូវទឹក្នុងស្ទឹងប៉ៃលិន និងលើកទំនប់ការពារទឹកហូរច្រោះបាក់ច្រាំងស្ទឹង នៅពេលដែលមានជំនន់ទឹកភ្លៀងកើតឡើងតាមដងស្ទឹង ដែលបានបណ្តាលឱ្យប៉ះពាល់ខូចខាតដល់លំនៅដ្ឋានប្រជាពលរដ្ឋ ១៥គ្រួសារ ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។











