
សូមអ្នកទៅពេទ្យជាបន្ទាន់ បើឈឺខ្នងរហូតលេចចេញអាការទាំងនេះ
ដូចអ្នកបានជ្រាបរួចមកហើយពីមូលហេតុដែលបង្កឱ្យឈឺខ្នង ដែលរួមមាន សម្ពាធលើសាច់ដុំ ឬសរសៃចងឆ្អឹង រលាកសន្លាក់ កោងខ្នង ជាដើម។ តែបើអ្នកឈឺឆ្អឹងខ្នងរហូតលេចចេញអាការបែបនេះ សូមប្រញាប់រុះរាន់ទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់ ព្រោះវាមិនមែនជាការឈឺឆ្អឹងខ្នងធម្មតានោះទេ វាអាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរណាមួយដែលកំពុងតែមាន ឬវិវត្តក្នុងរាងកាយរបស់យើង។











