
ខេត្តកំពង់ចាមទទួលបានទឹកភ្លៀងតិច ឫច្រើននៅទូទាំងខេត្ត ខណៈដែលទឹកទន្លេមិនឡើង មិនស្រក(ទឹកនឹង)
កំពង់ចាម៖ ស្ថានភាពអាកាសធាតុនៅថ្ងៃម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើន នៅទូទាំងខេត្តកំពង់ចាម និងមានផ្គរ ខ្យល់បក់ខ្លាំងទៅតាមទីកន្លែងនីមួយៗ។ ជាមួយគ្នានេះបើតាមរបាយការណ៍មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាគឺមានភ្លៀងធ្លាក់នៅតាមបណ្តាស្រុក/ក្រុង ទូទាំងឃុំ/សង្កាត់ ក្នុងខេត្តកំពង់ចាមដោយស្រុក/ក្រុងខ្លះមានដង់ស៊ីតេទឹកភ្លៀងតិច ឫច្រើនប៉ុណ្ណោះ។











