
បទឈប់បាញ់មានន័យថា៖ មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី
បទឈប់បាញ់មានន័យថា៖ គ្មានការរុលទៅមុខ គ្មានការបង្កើតស្ថានភាពថ្មីលើដី និងគ្មានការបង្កើតព្រំដែនថ្មី។ មានសំណួរសាមញ្ញមួយដែលត្រូវចោទសួរចំពោះស្ថានភាពព្រំដែនកម្ពុជា–ថៃបច្ចុប្បន្ន «តើបទឈប់បាញ់អាចប្រែក្លាយទឹកដីដែលត្រូវបានចូលកាន់កាប់ដោយខុសច្បាប់ដោយប្រើប្រាស់កម្លាំង ទៅជាទឹកដីស្របច្បាប់របស់អ្នកកាន់កាប់នោះបានឬទេ? ចម្លើយគឺវាមិនអាចទៅរួចឡើយ។ នេះមិនមែនគ្រាន់តែជាគោលជំហររបស់កម្ពុជាទេ ដែលមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនដែលកែប្រែដោយប្រើប្រាស់កម្លាំង ប៉ុន្តែវាស្របតាមគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ហើយសំខាន់ជាងនេះទៅទៀត គឺស្របតាមខ្លឹមសារនៃ សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលកម្ពុជា និងថៃ បានចុះហត្ថលេខារួមគ្នា។











