
សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ មកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា
ស្ថានភាពពលរដ្ឋភៀសសឹក ក្នុងសង្គ្រាមឈ្លានពានរបស់យោធាថៃលើកទី២ ខែធ្នូ ឆ្នាំ២០២៥ ពលរដ្ឋកម្ពុជាប្រមាណ ៦៥០ ០០០ នាក់ បានភៀសសឹក ក្នុងនោះ ស្ត្រី ១០ ០១២ នាក់ កុមារ ៦ ០៦៦ នាក់។ រហូតដល់ខែសីហា ឆ្នាំ២០២៦ នៅមាន ២០.០០០ នាក់ មិនអាចវិលត្រឡប់ ដោយសារការកាន់កាប់ ដាក់តុងតឺន័រ រាយលួសបន្លា និងឈូសកម្ទេចផ្ទះសម្បែង និងការកាន់កាប់ ទឹកដីកម្ពុជា ដោយខុសច្បាប់ពីសំណាក់យោធាថៃ។ -ជនរងគ្រោះ ជាជនស៊ីវិល ដោយសារសកម្មភាពឈ្លានពានរបស់យោធាថៃ គឺ ស្លាប់: ៣២ នាក់, រងរបួស ៩៤ នាក់ សរុបជនរងគ្រោះ ១២៦នាក់។ - ការផ្អាកសេវាសាធារណៈជាមូលដ្ឋានៈ ខេត្តឧត្តរមានជ័យ: សាលារៀន ចំនួន ៦កន្លែង និង មន្ទីរពេទ្យ/មណ្ឌលសុខភាព ចំនួន៤ កន្លែង នៅបន្តបិទទ្វារ ខេត្តបន្ទាយមានជ័យ: សាលារៀន ចំនួន៥ សុខាភិបាល ១ នៅបន្តបិទទ្វារ ខេត្តព្រះវិហារ: សាលារៀន ចំនួន៤ សុខាភិបាល ២ទីតាំង នៅ បន្តបិទទ្វារ











