
រដ្ឋបាលខេត្តកណ្ដាល បានបើកកិច្ចប្រជុំស្ដីពីការចុះត្រួតពិនិត្យ លើការងារជំរុញផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណ ជូនប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រឡប់ពីប្រទេសថៃ និងដែលពុំទាន់មានឯកសារគ្រប់គ្រាន់ និងលទ្ធផលផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរពីភូមិភាគ៣
លោកជំទាវអភិបាលរងខេត្ត បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ស្នងការដ្ឋាននគរបាលខេត្ត និងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត បានរួមសហការគ្នាយ៉ាងជិតស្និទ្ធិ ក្នុងការអនុវត្ត «ផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម (NSPI) ដំណាក់កាលទី១ ២០១៧-២០២៦» ព្រមទាំងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ស្របតាមការតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។











