
ពិធីប្រគល់បណ្ណសរសើរ និងរង្វាន់ជូនសិស្សពូកែ នៃអនុវិទ្យាល័យខ្នាចរមាស ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦
បាត់ដំបង៖ លោក សំអ៊ុន ចំណាន អភិបាលរងស្រុកបវេល តំណាងលោក លួត សាលី អភិបាលនៃគណៈអភិបាលស្រុក នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់បណ្ណសរសើរ និងរង្វាន់ជូនសិស្សពូកែ នៃអនុវិទ្យាល័យខ្នាចរមាស ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ ដែលបានរៀបចំឡើង នៅបរិវេណអនុវិទ្យាល័យខ្នាចរមាស ស្ថិតក្នុងឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។











