
រដ្ឋបាលខេត្តកំពង់ឆ្នាំងចាប់ផ្តើមពង្រឹងសមត្ថភាព និងការទទួលខុសត្រូវលើការងាររបស់មន្ត្រី
រដ្ឋបាលខេត្តកំពង់ឆ្នាំងចាប់ផ្តើមពង្រឹងសមត្ថភាព និងការទទួលខុសត្រូវលើការងាររបស់មន្ត្រី កំពង់ឆ្នាំង៖ ដើម្បីឱ្យការអនុវត្តការងារមានប្រសិទ្ធភាព នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ម៉ៅ តារា នាយករដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំ ពង្រឹងសមត្ថភាព របៀបរបបធ្វើការងារ និងការទទួលខុសត្រូវក្នុងការបំពេញភារៈកិច្ចទៅតាមតួនាទី របស់មន្ត្រីរាជការចំណុះឱ្យសាលាខេត្តកំពង់ឆ្នាំង ។











