
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា ដឹកនាំកងកម្លាំងនាយកដ្ឋាននគរបាលការពារ ចុះហ្វឹកហាត់អនុវត្តផ្ទាល់បាញ់គ្រាប់ពិត ក្រោយបញ្ចប់វគ្គបំប៉នជំនាញបច្ចេកទេសប្រើប្រាស់អាវុធ
ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លើការងារកសាងពង្រឹងសមត្ថភាពជំនាញដល់មន្រ្តីនគរបាល នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា ប្រធាននាយកដ្ឋាននគរបាលការពារ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំកម្លាំងចុះហ្វឹកហាត់អនុវត្តផ្ទាល់បាញ់គ្រាប់ពិតនៅលើទីលានជាក់ស្តែង បន្ទាប់ពីបញ្ចប់វគ្គបំប៉នជំនាញបច្ចេកទេសប្រើប្រាស់អាវុធ។











