
(Video) : សារព័ត៌មានអាល្លឺម៉ង់ DW News បានរាយការណ៍ពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជាក្នុងខេត្តបន្ទាយមានជ័យ ដែលយោធាថៃបានបិទផ្លូវដោយដាក់កុងតឺន័រ រាយលួសបន្លា
សារព័ត៌មានអាល្លឺម៉ង់ DW News បានរាយការណ៍ពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជាក្នុងខេត្តបន្ទាយមានជ័យ ដែលយោធាថៃបានបិទផ្លូវដោយដាក់កុងតឺន័រ រាយលួសបន្លា មិនឱ្យប្រជាពលរដ្ឋជាជនភៀសសឹកវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។ លោក Georg Matthes បានរាយការណ៍ថាកម្ពុជានិងថៃមានបទឈប់បាញ់ជាមួយគ្នា ប៉ុន្តែមានភាពផុយស្រួយ។ លោកធ្លាប់បានមកប្រទេសកម្ពុជាកាលពីឆ្នាំកន្លងទៅមុនការបើកការវាយប្រហារឈ្លានពានកម្ពុជាសាជាថ្មីនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ រវាងស្ថានភាពកាលពីមួយឆ្នាំមុន គឺខុសគ្នាដែលយោធាថៃបានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ សូមអញ្ជើញទស្សនា!











