
ឯកឧត្តម នេត្រ ភក្ត្រា បង្កើនការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើការកែទម្រង់ និងពង្រឹងប្រសិទ្ធភាព នៃការផ្សព្វផ្សាយព័ត៌មានផ្លូវការរបស់រាជរដ្ឋាភិបាល សំដៅធានាឱ្យបាននូវតម្លាភាព ភាពច្បាស់លាស់ និងការឆ្លើយតបបានទាន់ពេលវេលា ទៅកាន់សាធារណជន។ ថ្លែងក្នុងកិច្ចប្រជុំស្តីពី «ការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីមន្ត្រីនាំពាក្យមកពី បណ្តាក្រសួង និងស្ថាប័ននានា ដែលជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល កាលពីរសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។











