
ក្រោមការគិតគូរនិងចង្អុលបង្ហាញរបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរគ្រប់ថ្នាក់និងក្រុមការងារបានចុះស្តារនិងរៀបចំប្រព័ន្ធលូរំដោះទឹកដែលតែងតែស្ទះជាញឹកញាប់
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អាជ្ញាធរគ្រប់ថ្នាក់ និងក្រុមការងារ ចុះស្តារនិងរៀបចំប្រព័ន្ធលូរំដោះទឹកដែលតែងតែស្ទះនៅចំនុចផ្លូវរថភ្លើង ឆ្លងកាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិសែសសិន សង្កាត់អូរអំបិល និងរៀបចំប្រព័ន្ធបង្ហូរទឹកភ្លៀងចូលទៅក្នុងស្ទឹងសិរីសោភ័ណ ។ ក្នុងនោះដែរលោកស្រី ធូ ណាគ្រី ចៅសង្កាត់ងូរអំបិល រួមជាមួយលោកមេភូមិសែសិន និងអង្គភាពភូមិក៏បានចូលរួមសម្របសម្រួលផងដែរ ។ #រដ្ឋបាលសង្កាត់អូរអំបិល #រដ្ឋបាលក្រុងសិរីសោភ័ណ #មន្ទីរសាធរណការនិងដឹកជញ្ជូនខេត្ត See less











