
លោក ស្រ៊ន សំឫទ្ធី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព លោក ខាំ សាវ៉ាង
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ លោក ស្រ៊ន សំឫទ្ធី សមាជិកគណៈកម្មាធិការយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង អមដំណើរដោយ លោក លោកស្រីអនុប្រធានយុវជនគណបក្សខេត្ត ប្រធានយុវជនគណបក្សក្រុង ស្រុក ប្រធានសាខាយុវជនគណបក្សមន្ទីរ អង្គភាព និងសមាជិក សមាជិកា យុវជនគណបក្សខេត្តជាច្រើនរូបទៀត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសាររំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ លោកស្រី ធី ផល្លីដា អនុប្រធានមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង និងជាសមាជិកគណៈកម្មាធិការយុវជនគណបក្សខេត្ត ព្រមទាំងគ្រួសារនៃសព ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។











