
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំពង្រឹងការងារជំនាញ
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក ស៊ុន ប៊ុនធឿន ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីជំនាញក្រោមឱវាទ ដើម្បីពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា និងដាក់ចេញនូវផែនការសកម្មភាពការងារចំពោះមុខ សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការងារផ្សព្វផ្សាយព័ត៌មានក្នុងខេត្តឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។











