
ពិធីប្រណាំងទូក «ង» នៅខេត្តកំពង់ចាម មានទូកប្រជែងគ្នារហូតដល់ ១០០ទូក ប្រកួត ៤ជើង លើចម្ងាយ ១,៥០០ម៉ែត្រ
ពិធីប្រណាំងទូក «ង» នៅខេត្តកំពង់ចាម មានទូកប្រជែងគ្នារហូតដល់ ១០០ទូក ប្រកួត ៤ជើង លើចម្ងាយ ១,៥០០ម៉ែត្រ

ពិធីប្រណាំងទូក «ង» នៅខេត្តកំពង់ចាម មានទូកប្រជែងគ្នារហូតដល់ ១០០ទូក ប្រកួត ៤ជើង លើចម្ងាយ ១,៥០០ម៉ែត្រ













ខេត្តកំពង់ចាម៖ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោក ស្រី សុភ័ក្ត្រ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈសម្រាប់ប្រតិភូខេត្តកំពង់ចាម ក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ដែលគ្រោងធ្វើឡើងនៅដើមខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំតូច នៃសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីប្រធានមន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញនៃរដ្ឋបាលខេត្ត។


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញទទួលអំណោយឧបត្ថម្ភជាអង្ករ ចំនួន ១០តោន និងថវិកា ២០លានរៀល ពីលោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice Cambodia Co.,Ltd ដើម្បីជួយទ្រទ្រង់ដល់កម្មវិធីប្រណាំងទូក ខេត្តកំពង់ចាម ដែលនឹងប្រព្រឹត្តទៅនៅក្រុងកំពង់ចាម នាថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ដែលត្រូវនឹងថ្ងៃ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ជាថ្ងៃចេញព្រះវស្សា។


(កំពង់ចាម) ៖ ព្រឹត្តិការណ៍ប្រណាំងទូកថ្នាក់ខេត្តដ៏ធំប្រចាំឆ្នាំនៅខេត្តកំពង់ចាម នាឱកាសបុណ្យចេញវស្សាខាងមុខនេះ នឹងមានទូក «ង» និងទូកខ្នាតអន្តរជាតិចូលរួមប្រកួតប្រជែងសរុប រហូតដល់ ១០០ ទូក ដោយត្រូវតតាំងគ្នា ចំនួន ៤ ជើង លើចម្ងាយផ្លូវទឹក ១,៥០០ ម៉ែត្រ ដើម្បីស្វែងរកជើងខ្លាំងប្រចាំខេត្ត។


ខេត្តកំពង់ចាម៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល ២ថ្ងៃ គឺថ្ងៃទី១០ និងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ១៥១,៤០៤នាក់។
