
លោកជំទាវ លាង វួចឆេង សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នាំយកអំណោយដ៏សន្ធឹកសន្ធាប់ ឧបត្ថម្ភដល់កងកម្លាំងទាំង៣ នៅខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកជំទាវ លាង វួចឆេង សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងមធ្យោបាយធ្វើដំណើរជាច្រើនគ្រឿង ទៅឧបត្ថម្ភលើកទឹកចិត្តដល់បណ្ដាកងកម្លាំងសមរភូមិមុខ ក្នុងខេត្តព្រះវិហារ ដែលបាននិងកំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការការពារសុខសន្តិភាព និងដែនអធិបតេយ្យជាតិជូនប្រជាពលរដ្ឋកម្ពុជា។









