
ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ទូច ឆៃ សមាជិកក្រុមប្រឹក្សាខេត្ត និងជានាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត
(កំពង់ចាម)៖ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ព្រមទាំងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត បានបង្ហាញនូវសេចក្តីក្រៀមក្រំយ៉ាងក្រៃលែង បន្ទាប់ពីទទួលបានដំណឹងថា ឯកឧត្តម ទូច ឆៃ សមាជិកក្រុមប្រឹក្សាខេត្ត និងជានាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានទទួលមរណភាព នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។










