
(វិដេអូ) អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យទីតាំងសាងសង់សាលាបុណ្យ នៅវត្តភ្នំប្រុស ក្នុងស្រុកកំពង់សៀម
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យទីតាំងសាងសង់សាលាបុណ្យ នៅវត្តភ្នំប្រុស ក្នុងស្រុកកំពង់សៀម

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យទីតាំងសាងសង់សាលាបុណ្យ នៅវត្តភ្នំប្រុស ក្នុងស្រុកកំពង់សៀម













កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីពិនិត្យលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់បម្រើដល់វិស័យកសិកម្ម និងជួយសម្រួលជីវភាពប្រជាកសិករ។


អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមារកំព្រានៅមជ្ឈមណ្ឌលកុមារកំព្រាខេត្ត


កំពង់ចាម៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក សា ស៊ីថា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ដោយទទួលបានការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយអង្ករជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ២៦៥ គ្រួសារ។


ក្រោយពីបានទទួលនូវរបាយការណ៍របស់អនុសាខាស្រុកទាំង ២មក នៅព្រឹក ថ្ងៃអង្គារ ទី ១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយ ឯកឧត្តមនាយកសាខា និងលោក ជា បញ្ញា អនុប្រធានអចិន្ត្រៃយ៍ អនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ ៦គ្រួសារ រួមមាន : ១- ៥គ្រួសារ នៅភូមិអណ្តូងតាអុង-ភូមិអណ្តូងដៃ ក្នុងឃុំព្រែកក្របៅ ស្រុកកងមាស ២- ១គ្រួសារ នៅភូមិកេះ ឃុំមៀន ស្រុកព្រៃឈរ ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ កាលពីម៉ោង ៤ល្ងាច ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៦ខ្នង ក្នុងនេះ ២ខ្នង ត្រូវដួលរលំ , ៣ខ្នងទៀត របើកជញ្ជាំង ដំបូលក្បឿង និងសង្កសី រងផលប៉ះពាល់កម្រិតធ្ងន់ ៣ខ្នង និងកម្រិតមធ្យម ២ខ្នង និងកម្រិតស្រាល ១ ខ្នង។
