ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ការអភិវឌ្ឍ
សម្តេចធិបតី អញ្ជើញសម្ពោធរោងចក្រផ្តុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មម៉ាក GAC
(កំពង់ឆ្នាំង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រផ្តុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មម៉ាក GAC នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង៕អត្ថបទ សេង សុវណ្ណារិទ្ធ រូបថត៖ គល់ រ៉េននី


នយោបាយ
ឯកអគ្គរាជទូត ប្រាប់សម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ពីផលប៉ះពាល់ធំធេងនៃជម្លោះប្រដាប់អាវុធមកលើប្រជាជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ រួមទាំងប្រជាជនកម្ពុជាជាង ២០,០០០នាក់ បន្តភៀសខ្លួននៅឡើយ
(ទីក្រុងហ្សឺណែវ) នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ នៅក្រោមរបៀបវារៈទី៣៖ កិច្ចសន្ទនាអន្តរកម្មស្តីពី របាយការណ៍វិភាគរបស់ឧត្តមស្នងការស្តីពី សិទ្ធិមនុស្សរបស់ស្ត្រី និងកុមារនៅក្នុងស្ថានភាពជម្លោះ និងក្រោយជម្លោះ។


សុខាភិបាល
ក្មេងអាយុក្រោម ១២ ឆ្នាំ ប្រើគ្រឿងអេឡិចត្រូនិចយូរពេករងផលប៉ះពាល់អ្វីខ្លះ?
សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា កុមារ និងក្មេងដែលមានអាយុក្រោម១២ឆ្នាំ នឹងទទួលរងផលប៉ះពាល់ដល់សុខភាពខ្លាំង ប្រសិនបើពួកគេនៅជាមួយគ្រឿងអេឡិតត្រូនិចញឹកញាប់ពេក (ទូរស័ព្ទ កុំព្យូរទ័រ iPads ទូរទស្សន៍...)។


បរិស្ថាន
(វីដេអូ) បទយកការណ៍ ស្តីពី រមណីយដ្ឋានធម្មជាតិ អូរទុរេន - កសិទេសចរណ៍ធម្មជាតិ រ៉េត សុម៉ាលី
រមណីយដ្ឋានធម្មជាតិអូរទុរេន និងកសិទេសចរ រ៉េត សុមាលី គឺជារមណីយដ្ឋានមួយយ៉ាងស្រស់ស្អាត លាក់ខ្លួននៅក្នុងព្រៃភ្នំ មានការច្នៃប្រឌិត តុមតែងលម្អយ៉ាងស្រស់ស្អាត មានភោជនីយដ្ឋានល្អ អាហារមានរសជាតិឆ្ងាញ់ តម្លៃសមរម្យ មានបន្ទប់សម្រាប់ស្នាក់នៅប្រកបដោយផាសុខភាព មានទីកន្លែងសម្រាប់បោះតង់ប្រកបដោយក្តីសុខ សុវត្ថភាព ទេសភាពល្អប្រពៃ មានអូរធម្មជាតិ ដែលមានទឹកថ្លាឈ្វេងហូរចុះពីលើភ្នំ ប៉ប្រះជាមួយដំថ្ម បង្កើតបានជាសម្លេងដន្រ្តីជម្មជាតិ កំដរភ្ញៀវទេសចរ ដែលកំពុងអង្គុយលំហែរ ពីសារអាហារជួបជុំក្រុមគ្រួសារ មិត្តភ័ក្រ នៅលើខ្ចុះ ដែលបានកសាងយ៉ាងមានរបៀបស្រស់ស្អាត នៅប្របមាត់អូរនោះ។


ការអភិវឌ្ឍ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បន្តសកម្មភាពជួសជុល និងថែទាំខ្សែផ្លូវសំខាន់ៗ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ប៉ៃលិន៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានបន្តចុះអនុវត្តការងារជួសជុល ថែទាំខួប និងថែទាំប្រចាំលើបណ្តាញផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗមួយចំនួន សំដៅធានាឱ្យបាននូវគុណភាពផ្លូវ និងសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព។


សន្តិសុខសង្គម
កងរាជអាវុធហត្ថខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការសន្តិសុខសំខាន់ៗ តាមប្រព័ន្ធវីដេអូអនឡាញ
លោកវរសេនីយ៍ឯក យឹម យ៉េន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំនាយទាហានជាន់ខ្ពស់ និងថ្នាក់ដឹកនាំជំនាញចំណុះបញ្ជាការដ្ឋាន សរុបចំនួន ១៧នាក់ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការសន្តិសុខសំខាន់ៗ តាមរយៈប្រព័ន្ធ Video Conference ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។


ការអភិវឌ្ឍ
អភិបាលស្រុកសាលាក្រៅ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា លើផែនការគម្រោងសាកល្បង PDN នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ជំហានទី២ (SIWRM) ក្នុងខេត្តប៉ៃលិន
(សាលាក្រៅ)៖ នាថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក សៀ សុខុម អភិបាលនៃគណៈអភិបាលស្រុកសាលាក្រៅ បានចូលរួមជាមួយលោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើផែនការគម្រោងសាកល្បង ប្រព័ន្ធបណ្តាញចែករំលែកទឹក តាមទុយោ នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ជំហានទី២ (SIWRM) នៅសាលាឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


សេចក្តីជូនដំណឹង
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ។
សន្និសីទនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។


ការអភិវឌ្ឍ
ខេត្តស្ទឹងត្រែង ទទួលបានអណ្តូងទឹក ចំនួន ១៥៣អណ្តូង ជីកស្រះទឹកមានរៀបថ្មការពារ ចំនួន ៣ស្រះ និងសាងសង់បន្ទប់ម៉ាស៊ីនចម្លោះទឹកស្អាត ចំនួន ១កន្លែង
ខេត្តស្ទឹងត្រែង ទទួលបានអណ្តូងទឹក ចំនួន ១៥៣អណ្តូង ជីកស្រះទឹកមានរៀបថ្មការពារ ចំនួន ៣ស្រះ និងសាងសង់បន្ទប់ម៉ាស៊ីនចម្លោះទឹកស្អាត ចំនួន ១កន្លែង នឹងចាប់ផ្តើមធ្វើការសាងសង់ ចាប់ពីខែកញ្ញា ឆ្នាំ២០២៦ តទៅ របស់គម្រោងផ្គត់ផ្គង់ ទឹកជនបទ ជំហាន ៣ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតចិន តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។


ព័ត៌មាន
កិច្ចប្រជុំបិទទ្វាររវាងគណៈកម្មការផ្សះផ្សា ជាមួយកម្ពុជា និងថៃ នៅថ្ងៃទី៣ បានបិទបញ្ចប់
កិច្ចប្រជុំបិទទ្វាររវាងគណៈកម្មការផ្សះផ្សា ជាមួយកម្ពុជា និងថៃ នៅថ្ងៃទី៣ បានបិទបញ្ចប់


ព័ត៌មាន
សម្តេចធិបតីនាយករដ្ឋមន្ត្រី ណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ក្នុងការគ្រប់គ្រងគុណភាពឱសថ និងគ្រឿងសម្អាង ដើម្បីបង្ការគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់
សម្តេចធិបតីនាយករដ្ឋមន្ត្រី ណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ក្នុងការគ្រប់គ្រងគុណភាពឱសថ និងគ្រឿងសម្អាង ដើម្បីបង្ការគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់


សន្តិសុខសង្គម
ក្រោយពេលណែនាំច្រើនសារ ម្ចាស់ទីតាំង HCL Mart រ៉បមាត់ស្ទឹងសង្កែ រុះរើសម្ភារៈចេញពីអាគារដែលមិនមានច្បាប់អនុញ្ញាតិ
បាត់ដំបង៖ ក្រុមចម្រុះរដ្ឋបាលក្រុងបាត់ដំបង បានចុះពិនិត្យ និងពន្លឿនការរុះរើសំណង់ និងសម្ភារៈនានា របស់ម្ចាស់ម៉ាត HCL (ដែលជាក្រុមហ៊ុនតែមួយជាមួយផ្សារហេងឆៃលីដែលឆេះកន្លងមក) ចេញពីទីតាំងដែលមិនមានច្បាប់អនុញ្ញាតិ កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦។


សន្ទនាមតិ
ជម្រុញវិស័យទេសចរណ៍ក្នុងរដូវបៃត
ជម្រុញវិស័យទេសចរណ៍ក្នុងរដូវបៃត

