ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

កសិកម្ម
ប្រជាកសិករខេត្តប៉ៃលិន រីករាយចំពោះផលិតផលដំណាំសណ្តែកបាយរបស់ពួកគាត់
មានប្រសាសន៍ក្នុងពេលប្រមូលផលសណ្តែកបាយចំនួន ៥ហិចតា នៅក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន នារសៀលថ្ងៃតិ១៨ ខែកក្កដា ឆ្នាំ២០២៦ បងប្រុស អ៊ឹង ស៊ីថាល់ បានសម្តែងការរីករាយចំពោះផលដំណាំ សណ្តែកបាយរបស់គាត់ ដែលកំពុងតែប្រមូលផលដោយម៉ាស៊ីនច្រូត របស់ ពូប្រុសត្រូល។


នយោបាយ
ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ី ឈាន៖ ប៉ៃលិនជាតំបន់ នៃស្នួនផ្ទុះសន្តិភាពនៅកម្ពុជា
ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់បន្ថែមថា «ប៉ៃលិនគឺជាតំបន់បំផ្ទុះឡើងនូវសន្តិភាព» ព្រោះថាកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៦ តំបន់ប៉ៃលិនបានទទួលវត្តមានដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ដែលនាមកាលនោះ កងកម្លាំងសមាហរណកម្មទាំងអស់ត្រូវបានផ្លាស់ប្តូរឯកសណ្ឋានពីកងទ័ពខ្មែរក្រហម មកជាឯកសណ្ឋានកងយោធពលខេមរភូមិន្ទ ដែលជាកងទ័ពជាតិតែមួយ ជ្រកក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» តែមួយ។


នយោបាយ
ឯកឧត្តម អ៊ី ឈាន៖ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ខេត្តប៉ៃលិន ជាមរតកប្រវត្តិសាស្ត្រសម្រាប់មនុស្សជាតិ
ខេត្តប៉ៃលិន៖ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ សាលប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំពិភាក្សាប្រមូលធាតុចូល ដើម្បីរៀបចំរូបភាព និងខ្លឹមសារសម្រាប់ឆ្លាក់លើជញ្ជាំងស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះខេត្តប៉ៃលិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងឥស្សរជនដែលជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ។


ការអភិវឌ្ឍ
មន្ទីរសាធារណការខេត្តបាត់ដំបង ធ្វើការជួសជុលបន្ទាន់កំណាត់ផ្លូវខេត្ត ដែលរងការខូចខាតដោយជំនន់ស្ទឹងសង្កែ
បាត់ដំបង៖នារសៀលថ្ងៃសុក្រទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យ និងបញ្ជូនគ្រឿងចក្រធ្វើការជួសជុលបន្ទាន់កំណាត់ផ្លូវខេត្តលេខ១៥៦ ស្ថិតនៅក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីភ្ជាប់ចរាចរណ៍ឡើងវិញជូនប្រជាពលរដ្ឋ បន្ទាប់ពីផ្លូវមួយខ្សែនេះរងការខូចខាតដោយសារជំនន់ទឹកស្ទឹងសង្កែនាពេលកន្លងមក។


ការអភិវឌ្ឍ
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Jason Jie Zheng ប្រធាន និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Shanghai Spacesail Technologies Co., Ltd. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលសម្តេចអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។


ការអភិវឌ្ឍ
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zheng Mingzhou នាយកក្រុមហ៊ុន Yuanda Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។


ការអភិវឌ្ឍ
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុនក្នុងការបណ្ដាក់ទុនវិនិយោគ
នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fang Yanshui ប្រធានក្រុមហ៊ុន China Machinery Engineering Corporation Group (CMEC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។


ការអភិវឌ្ឍ
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fan Jinsheng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Shanghai Hantang Shipping (SHS) Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ នាំយកអំណោយមនុស្សធម៌របស់សប្បុរសជន ផ្តល់ជូនគ្រួសារ ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១គ្រួសារ នៅឃុំឈើទាល
(បាត់ដំបង)៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកស្រេង សុខា អភិបាលស្រុកនិងជា ប្រធានគណៈ កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ចាត់អោយលោកស្រី សួង ស៊ីណា អភិបាលរងស្រុក និងសហការីបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនគ្រួសារ លោកស្រី ជុំសារឿន អាយុ៣១ឆ្នាំ ដែលជាប្រជាពលរដ្ឋងាយរងគ្រោះបំផុតកំពុងជួបការលំបាកក្នុង ជីវភាពរស់នៅប្រចាំថ្ងៃ ស្ថិនៅភូមិស្វាយប្រគាប ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
មានមតិសំណេះសំណាលនាឱកាសនោះ ក្នុងនាមលោក ស្រេង សុខា លោកស្រី សួង ស៊ីណាតបានពាំនាំ នូវប្រសាសន៍របស់ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការ សាខាខេត្ត ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយមិន ប្រកាន់ពីនិន្នាការណាមួយឡើយ។


ការអភិវឌ្ឍ
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Anne Zhao នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Legendary Entertainment and Culture Group Ltd., និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។


ព័ត៌មាន
ឯកឧត្តម អ៊ុក រ៉ាប៊ុន នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃ ៧វត្ត នៅស្រុករលាប្អៀរ
ឯកឧត្តម អ៊ុក រ៉ាប៊ុន នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃ ៧វត្ត នៅស្រុករលាប្អៀរ


ព័ត៌មាន
ខេត្តកំពង់ឆ្នាំង វាយតម្លៃការផ្តល់សេវាច្រកចេញចូលតែមួយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ
ខេត្តកំពង់ឆ្នាំង វាយតម្លៃការផ្តល់សេវាច្រកចេញចូលតែមួយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ


វីដេអូចំរុះ
រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែកក្កដា ឆ្នាំ២០២៦ ផ្តោតសំខាន់លើការពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លី និងការដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ
រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែកក្កដា ឆ្នាំ២០២៦ ផ្តោតសំខាន់លើការពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លី និងការដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ

