ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សន្តិសុខសង្គម
មុខសញ្ញាជួញដូរគ្រឿងញៀនត្រូវបានឃាត់ខ្លួនតាមដីការចាប់ខ្លួនចំនួនបី
បាត់ដំបង – កម្លាំងអធិការស្រុកបវេល ខេត្តបាត់ដំបង បានឃាត់ខ្លួនជនជាប់ចោទម្នាក់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន នៅភូមិសាស្រ្ត ស្រុកបវេល ខេត្តបាត់ដំបង នៅម៉ោងជាង ១០ ព្រឹក ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦ តាមដីការចាប់ខ្លួនចំនួន ៣ របស់សាលាដំបូងខេត្តបាត់ដំបង។


ទេសចរណ៍
ត្រៀមលេចចេញរូបរាង! គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ៣ នឹងប្រែក្លាយ «ភូមិបាក់ព្រា» ទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល
បាត់ដំបង៖ តំបន់ទេសចរណ៍ធម្មជាតិភូមិបាក់ព្រា ជិតផ្លាស់ប្តូរមុខមាត់ថ្មីហើយ! កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ អាជ្ញាធរស្រុកឯកភ្នំ បានសហការ ជាមួយក្រសួងទេសចរណ៍ និងមន្ទីរជំនាញពាក់ព័ន្ធ ចុះសិក្សា និងវាយតម្លៃទីតាំងជាក់ស្តែង ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ក្នុងគោលបំណងរុញច្រានកំណើនសេដ្ឋកិច្ចមូលដ្ឋាន ឱ្យកាន់តែមានបរិយាបន្ន និងភាពធន់។


កសិកម្ម
ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋក្នុងភូមិទួលស្រឡៅ
ប្រជាពលរដ្ឋកម្ពុជានិយមចូលចិត្តបរិភោគសាច់មាន់ ពិសេសមាន់ស្រែ ឬមាន់ដែលចិញ្ចឹមជាលក្ខណៈគ្រួសារ ដែលព្រលែងអោយស៊ីចំណីធម្មជាតិក្បែរៗលំនៅដ្ឋាន។ ការចិញ្ចឹមមាន់របស់ប្រជាពលរដ្ឋខ្មែរក៏មានសណ្ឋានខុសៗគ្នា ដោយអ្នកខ្លះចិញ្ចឹមតាមបែបទំនើប មានបច្ចេកទេសខ្ពស់ មានចំនួនមានរាប់ពាន់ រាប់ម៉ឺនក្បាលនៅក្នុងកសិដ្ឋានចិញ្ចឹមមាន់ សំរាប់យកស៊ុត ឬយកសាច់បរិភោគ ដែលប្រជាពលរដ្ឋនិយមហៅមាន់ប្រភេទនេះថា ” មាន់កសិកម្ម”។ អ្នកខ្លះទៀតចិញ្ចឹមជាលក្ខណៈគ្រួសារ ដោយធ្វើជាទ្រុងមាន់មានលក្ខណៈបច្ចេកទេសគួសម មានព័ទ្ធរបង និងព្រលែងមាន់អោយស៊ីចំណី និងរត់លេងនៅក្នុងរបងនោះ។
ចំណីមាន់ក៏មានការផលិតឡើងតាមលក្ខណៈបច្ចេកទេស និងមានការមើលថែទាំ ព្យាបាលជំងឺដោយយកចិត្តទុកដាក់ពីកសិករផងដែរ។ ការចិញ្ចឹមមាន់របៀបនេះ អាចមានចំនួនមាន់ពីរាប់សិបក្បាល ទៅដល់រាប់រយក្បាលផងដែរ។ អ្នកខ្លះទៀត ក៏ចិញ្ចឹមមាន់ពី១០ទៅ២០ក្បាល ព្រលែងអោយស៊ីចំណីពាសវាល ពាសកាលតាមស្រែ តាមព្រៃក្បែរៗផ្ទះ សំរាប់ធ្វើម្ហូបអាហារនៅក្នុងគ្រួសារ។


សកម្មភាពថ្នាក់ដឹកនាំ
ផ្កាក្ងោកពណ៌ក្រហម និងលឿងកំពុងរីក បង្ហាញសម្រស់នៅតាមសង្ខាងផ្លូវនានា នៅក្នុងក្រុងប៉ៃលិន
នៅក្នុងខែឧសភា និងខែមិថុនា ឆ្នាំ២០២៦នេះ នៅតាមដងផ្លូវនានា ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ គេសង្កេតឃើញមានផ្កាក្ងោកពណ៌ក្រហម និងនៅកន្លែងខ្លះ ផ្កាក្ងោកពណ៌លឿង កំពុងរីកបង្ហាញសម្រស់នៅតាមដងផ្លូវនានា និងនៅតាមសួនច្បារសាធារណៈ ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ផ្កាក្ងោកទាំងអស់នេះ កំពុងទាក់ទាញអារម្មរណ៍ប្រជាពលរដ្ឋ និងអ្នកដំណើរទាំងឡាយ អោយមានភាពស្រស់ស្រាយ សប្បាយរីករាយ ក្នុងការរស់នៅ និងធ្វើដំណើរទៅ និង មក។


បរិស្ថាន
ការថែទាំហេដ្ឋារចនាសម្ព័ន្ធ និងវិធានការដោះស្រាយផ្លូវខូច/លិចទឹក ក្នុងរដូវវស្សា
@ ប្រធានបទ៖ « ការថែទាំហេដ្ឋារចនាសម្ព័ន្ធ និងវិធានការដោះស្រាយផ្លូវខូច/លិចទឹក ក្នុងរដូវវស្សា »


បរិស្ថាន
រដ្ឋបាលឃុំពាមឯក បើកយុទ្ធនាការសម្អាតបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងមូលដ្ឋាន
បាត់ដំបង ៖ រដ្ឋបាលឃុំពាមឯក បានរៀបចំយុទ្ធនាការសម្អាតអនាម័យបរិស្ថានទ្រង់ទ្រាយធំមួយ ដែលចាប់ផ្តើមចេញពីមុខសាលាឃុំពាមឯក រហូតដល់ស្ពានដែក ស្ថិតក្នុងភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។យុទ្ធនាការនេះធ្វើឡើងព្រឹកាលពីថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តកណ្តាល ចូលរួមក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ និងបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៦-២០២៧ សម្រាប់ក្រុងតាខ្មៅ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា
ឯកឧត្តមអភិបាលខេត្ត ថ្លែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះខ្លឹមសារ នៃអនុសំវច្ឆរមហាសន្និបាតលើកទី ៣៣នេះ ដែលបានដាក់ចេញនូវសង្ឃប្រកាស រួមគ្នាតែមួយ ទាំងគណៈមហានិកាយ ទាំងគណៈធម្មយុត្តិកនិកាយ ក្នុងទិសដៅពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រង ការប្រត្តិបត្តិ ព្រះធម៌វិន័យ ពង្រឹងវិស័យពុទ្ធិកសិក្សា ឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា តាមស្មារតី អនុសំវច្ឆរ:មហាសន្តិបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣៣នេះ គឺជាឧត្តមប្រយោជន៍សម្រាប់ជាមគ្គុទ្ទេសដឹកនាំឆ្ពោះទៅរកសេចក្តីថ្លៃថ្នូ ជូន ជាតិមាតុភូមិ ប្រជាពុទ្ធបរិស័ទ ដោយឆន្ទៈប្តេជ្ញាអនុវត្ត យ៉ាងម៉ឺងម៉ាត់ នូវសង្ឃប្រកាសដែលបានដាក់ចេញ ដោយ គណៈសង្ឃទាំងពីរគណៈ រួមទាំងលិខិតបទដ្ឋានដែលមានស្រាប់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វិស័យព្រះពុទ្ធសាសនាត្រូវបានចាត់ទុកជាសសរស្តម្ភដ៏រឹងមាំ ក្នុងការអភិវឌ្ឍ មូលធនមនុស្ស។


សេចក្តីជូនដំណឹង
គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធ សហការជាមួយរដ្ឋបាលខេត្តរតនគិរី រៀបចំយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមថ្នាលឌីជីថល
យុទ្ធនាការនេះបានរៀបចំធ្វើឡើងនៅសាលមហោស្រពរតន:
រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ទទួលសវនការជាមួយព្រះអង្គម្ចាស់ នរោត្តម ច័ន្ទទេវី ក្នុងឱកាសដែល ព្រះអង្គយាងបំពេញទស្សនកិច្ចនៅតំបន់ទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍខេត្តរតនគិរី
ជំនួបសវនការបានធ្វើឡើនៅសាលប្រជុំVIPសាលាខេត្ត
រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។


សុខាភិបាល
ចង់បានសុខភាពល្អ កុំចោលទម្លាប់ទាំង៦នេះ
ពិតណាស់ថាមនុស្សយើងគ្មានអ្នកណាម្នាក់មិនចង់បានសុខភាពល្អនោះទេ តែមិនមែនគ្រប់គ្នាសុទ្ធតែអនុវត្តបានទម្លាប់ល្អដើម្បីរក្សាសុខភាពឲ្យនៅរឹងមាំនោះទេ។ ទម្លាប់មួយចំនួនថ្វីដ្បិតតែមើលទៅសាមញ្ញ តែមនុស្សមិនតិចនាក់ទេមិនអាចធ្វើបាន ជាហេតុនាំឲ្យសុខភាពក៏មិនល្អទៅតាមហ្នឹងដែរ។ តើទម្លាប់អ្វីខ្លះជួយឲ្យមនុស្សយើងមានសុខភាពល្អ?


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទ្ធិ ដើម្បីសន្តិភាព និងការអភិវឌ្ឍ»
ការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី៣ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា គឺជាប្រធានកាយរឹទ្ធិជាតិកម្ពុជា ក្នុងគោលបំណង អភិវឌ្ឍន៍សមត្ថភាពយុវជនកាយរឹទ្ធិ ឱ្យមានសក្ដានុពល ពេញលេញផ្នែកផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត ផ្លូវអារម្មណ៍ ព្រមទាំង ចូលរួមរក្សាក្រុមភ្លេងកាយរឹទ្ធិឱ្យមាននិរន្តរភាព ជាពិសេសលើកទឹកចិត្តដល់យុវជនកាយរឹទ្ធិឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍន៍ សមត្ថភាព។


សកម្មភាពថ្នាក់ដឹកនាំ
ប្រតិភូខេត្តកណ្ដាល អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ញ៉ិល ឈឿន អតីតសមាជិកក្រុមប្រឹក្សាស្រុកកណ្តាលស្ទឹង
ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងបណ្តាការិយាល័យចំណុះសាលាខេត្ត គោរពវិញ្ញាណក្ខន្ធ លោក ញ៉ិល ឈឿន អតីតសមាជិកក្រុមប្រឹក្សា ស្រុកកណ្តាលស្ទឹង ដែលបានទទួលមរណភាពនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយ រោគាពាធ ដែលស្ថិតនៅភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ។


ព័ត៌មាន
លោកស្រី កែវសេង សុចិន្តា ត្រូវបានប្រគល់ភារកិច្ចជាប្រធានការិយាល័យវិទ្យុស្តីទី នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង
លោកស្រី កែវសេង សុចិន្តា ត្រូវបានប្រគល់ភារកិច្ចជាប្រធានការិយាល័យវិទ្យុស្តីទី នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង

