ព័ត៌មានតាមបណ្តារខេត្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមរំលែកមរណទុក្ខ និងផ្តល់ថវិកា ៤០លានរៀល ដល់គ្រួសារសព វីរកងទ័ពជួរមុខ ជួបគ្រោះថ្នាក់ចរាចរណ៍
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមរំលែកមរណទុក្ខ និងផ្តល់ថវិកា ៤០លានរៀល ដល់គ្រួសារសព វីរកងទ័ពជួរមុខ ជួបគ្រោះថ្នាក់ចរាចរណ៍
មណ្ឌលគិរី៖ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមជាមួយ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត អ្នកឧកញ៉ា អ៉ឹង ស៉ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងមន្រ្តីក្រោមឳវាទ និងអាជ្ញាធរមូលដ្ឋាន បាននាំយកថវិកាចំនួន ៤០លានរៀល រួមជាមួយសារលិខិតរំលែកមរណទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនក្រុមគ្រួសារសព លោកពលទោ សុខ ព្រី កងទ័ពជួរមុខដែលបានពលីជីវិតក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៤ ខែមិថុនា។ ពិធីនេះប្រព្រឹត្តទៅនៅលំនៅដ្ឋាននៃសព ស្ថិតក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ក្នុងឱកាសនោះ ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានពាំនាំនូវសារលិខិតរំលែកមរណទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសម្តែងនូវការសោកស្តាយជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ស្វាមី ឪពុក និងសាច់ញាតិជាទីស្រឡាញ់បំផុត និងជាការបាត់បង់ធនធានមនុស្សមួយរូបរបស់ប្រទេសជាតិ។ នាឱកាសនោះ ឯកឧត្តម ឈួន វិន ក៏បានផ្តល់ថវិកាបន្ថែមមួយចំនួន ដល់គ្រួសារនៃសព សម្រាប់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី សូមឧទ្ទិសបួងសួងវិញ្ញាណក្ខនសព ពលទោ សុខ ព្រី បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី អញ្ជើញ សំណេះសំណាលជាមួយក្រុមកាយរឹទ្ធិ ត្រៀមចេញទៅ ប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី អញ្ជើញ សំណេះសំណាលជាមួយក្រុមកាយរឹទ្ធិ ត្រៀមចេញទៅ ប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣
ការសំណេះសំណាលនេះធ្វើឡើង នៅរូបសំណាកគ្រួសារ ដំរី មាត់បឹងកន្សែង ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។ក្នុងឱកាសនេះ ឯកឧត្តមបានប្រោះព្រំ និងប្រគល់ភ្លេងជូនក្រុមកាយរឹទ្ធិខេត្តរតនគិរី មុន ចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី៣ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ "ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព​និងការអភិវឌ្ឍ"ចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
មន្ទីរព័ត៌មានខេត្តរតនគិរី
មន្ទីរព័ត៌មានខេត្តរតនគិរី
អានបន្ត
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាកសាង រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ ស្ថិតនៅក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាធុរៈ ស្ថិតនៅក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាកសាង រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ ស្ថិតនៅក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាធុរៈ ស្ថិតនៅក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១០០០ម៉ែត្រ នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ត្រូវបានបើកការដ្ឋានសាងសង់
សកម្មភាពថ្នាក់ដឹកនាំ
ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១០០០ម៉ែត្រ នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ត្រូវបានបើកការដ្ឋានសាងសង់
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានសម្តែងនូវកាត្រេកអរ សប្បាយរីករាយ ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ដែលទទួលបានសមិទ្ធផលថ្មីមួយបន្ថែមទៀត
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
ទំពាំងបារាំង មិនត្រឹមតែផ្តល់ប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែក៏ផ្តល់ប្រាក់ចំណូលគួរសមដល់កសិករ
បទយកការណ៍
ទំពាំងបារាំង មិនត្រឹមតែផ្តល់ប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែក៏ផ្តល់ប្រាក់ចំណូលគួរសមដល់កសិករ
ទំពាំងបារាំង គឺជាដំណាំបន្លែមួយប្រភេទ ដែលមានរសជាតិឆ្ងាញ់ និងផ្តល់ផលប្រយោជន៍ច្រើនដល់សុខភាព ហើយផ្តល់ប្រាក់ចំណូលវិញក៏ល្មមគួរសមដល់កសិករផងដែរ។ បច្ចុប្បន្ននេះ មានប្រជាកសិករកម្ពុជាកាន់តែច្រើនឡើងៗ បានចាប់អារម្មណ៍ដាំដំណាំទំពាំងបារាំងនេះ ខណៈដែលផ្ទៃដីដាំដុះមានការកើនឡើងជារៀងរាល់ឆ្នាំ។ ចំពោះខេត្តប៉ៃលិន ប្រជាកសិករបានចាប់ផ្ដើមដាំដំណាំទំពាំងបារាំងនេះនៅក្នុងឆ្នាំ២០១៦ ក្រោមការរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ទឹកជ្រោះធម្មជាតិ បយ៉ាខា មានសម្រស់យ៉ាងស្រស់ស្អាត លាក់ខ្លួនក្នុងព្រៃភ្នំ
បទយកការណ៍
ទឹកជ្រោះធម្មជាតិ បយ៉ាខា មានសម្រស់យ៉ាងស្រស់ស្អាត លាក់ខ្លួនក្នុងព្រៃភ្នំ
ទឹកជ្រោះធម្មជាតិ បយ៉ាខា មានសម្រស់យ៉ាងស្រស់ស្អាត លាក់ខ្លួនក្នុងព្រៃភ្នំ កត់ត្រាប្រវត្តស្នេហ៍របស់ចៅចិត្ត លើឃុននារី បុត្រីសេដ្ឋី ខេត្តប៉ៃលិន ក្នុងបទចំរៀងរបស់លោកតា ស៊ីន ស៊ីសាមុត ដែលមានចំណងជើងថា” យីហ៊ុបប៉ៃលិន”។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
បទយកការណ៍ ស្តីពី ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ ខេត្តប៉ៃលិន
បទយកការណ៍
បទយកការណ៍ ស្តីពី ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ ខេត្តប៉ៃលិន
ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ ខេត្តប៉ៃលិន ចាប់ផ្តើមបញ្ចុះបឋមសីលា នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិទ្រទ្រង់ការសាងសង់វិមាន ឈ្នះ ឈ្នះ និងចាប់ផ្តើមបុកគ្រឹះកសាង នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។ វិមាន ឈ្នះ ឈ្នះ ខេត្តប៉ៃលិន មានទំហំបាតក្រោម ៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមានកំពស់ ៥០.៩ម៉ែត្រ សាងសង់លើផ្ទៃដីទំហ៊ំ ២៦,០០០ម៉ែត្រការ៉េ ដែលជាអំណោយផ្ទាល់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានអនុគណៈកម្មាសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យតំណាងឯកឧត្តមវេជ្ជបណ្ឌិត សុខ ឡុង និងឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ពលទោ សុខ ព្រី ដែលបានជួបគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុ

លោកឧត្តមសេនីយ៍ត្រី​ សឿម​ សារិទ្ធ​ បាន​ចាត់​តំណាង​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ និងប្រគល់របស់​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ជូន​ដល់​តំណាង​គ្រួសារ​សព​លោកអនុសេនីយ៍ឯក​ បូ​ ណារិទ្ធ​
សកម្មភាពអាជ្ញាធរ
លោកឧត្តមសេនីយ៍ត្រី​ សឿម​ សារិទ្ធ​ បាន​ចាត់​តំណាង​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ និងប្រគល់របស់​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ជូន​ដល់​តំណាង​គ្រួសារ​សព​លោកអនុសេនីយ៍ឯក​ បូ​ ណារិទ្ធ​
ក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី​៧​ ខែ​មិថុនា​ ឆ្នាំ​២០២៦​ បាន​ចាត់​តាំង​ លោក​ឧត្ដមសេនីយ៍​ត្រី​ ជុន​ លាង​ និង​លោក​វរសេនីយ៍ឯក​ ញាន​ ឡាញ់​ ស្នងការ​រង​ជំនួយ​ដឹកនាំ​​ផែន​ការ​ងារ​ព្រំដែន​ អម​ដំណើរ​ដោយ​លោក​វរសេនីយ៍ឯក​ ឱ​ នរិន្ទ​ នាយ​ការិយាល័យ​បុគ្គលិក​ លោក​វរសេនីយ៍ទោ​ ហុង​ ចាន់​ មេបញ្ជាការស្តីទីនៃ​វរសេនា​តូច​នគរបាល​ការ​ពារ​ព្រំដែន​គោក​លេខ​៨០៧​ និង​កង​កម្លាំង​នគរបាល​ជា​ច្រើន​រូប​អញ្ញើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
យុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់" ដើម្បីរៃអង្គាសថវិកាជួយដល់ កុមារ​កម្ពុជា​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
សកម្មភាពថ្នាក់ដឹកនាំ
យុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់" ដើម្បីរៃអង្គាសថវិកាជួយដល់ កុមារ​កម្ពុជា​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
បណ្ណកម្មសិទ្ធិដីជាង ១ម៉ឺន ៣ពាន់បណ្ណត្រូវបានអាជ្ញាធរខេត្តកំពតបន្តផ្តល់ជូនពលរដ្ឋចំនួន២ឃុំក្នុងស្រុកទឹកឈូ
សកម្មភាពអាជ្ញាធរ
បណ្ណកម្មសិទ្ធិដីជាង ១ម៉ឺន ៣ពាន់បណ្ណត្រូវបានអាជ្ញាធរខេត្តកំពតបន្តផ្តល់ជូនពលរដ្ឋចំនួន២ឃុំក្នុងស្រុកទឹកឈូ
ដើម្បីសម្រេចទៅតាមការគ្រោងទុកលើការងារវាស់វែងដីធ្លីដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងផ្តល់ជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋឱ្យរួចរាល់នៅចុងឆ្នាំ២០២៦ មន្ទីរជំនាញបានខិតខំបំពេញការងារយ៉ាងសកម្មដើម្បីពន្លឿនលើការងារនេះ តាមការណែនាំនឹងចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាល។ ខេត្តកំពតមានក្បាលដីប្រមាណជាង ៧៥ម៉ឺនក្បាលដីដែលបានវាស់វែងបញ្ចប់ ហើយការចែកបណ្ណកម្មសិទ្ធិដល់ដៃពលរដ្ឋបានចំនួនជាង ៦៥ម៉ឺនបណ្ណ ហើយថ្ងៃនេះបន្តចែកជូនជាង ១ម៉ឺន ៣ពាន់បណ្ណបន្ថែមទៀត។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អត្ថប្រយោជន៍របស់ក្រូចពោធិសាត់ចំពោះសុខភាព និងសម្រស់
អប់រំ និងកីឡា
អត្ថប្រយោជន៍របស់ក្រូចពោធិសាត់ចំពោះសុខភាព និងសម្រស់
ក្រូចពោធិសាត់ គឺជាផ្លែឈើមួយប្រភេទដែលមានជាតិឆ្ងាញ់ និងមានសារ:ប្រយោជន៍ច្រើន។ អ្នកជំនាញបានអះអាងថា នៅពេលដែលលោកអ្នកទទួលទានក្រូចពោធិសាត់ឲ្យបានត្រឹមត្រូវជារៀងរាល់ថ្ងៃនោះលោកអ្នកនឹងកាត់បន្ថយការទៅព្យាបាលនៅមន្ទីរពេទ្យ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
កាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានចុះសួរសុខទុក្ខកម្មករ-កម្មការិនីរងរបួសធ្ងន់ ៦នាក់ មានទីលំនៅក្នុងស្រុកមេសាង ខេត្តព្រៃវែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្វាយរៀង

សាខា កក្រក ខេត្តព្រៃវែង ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយឯកឧត្តម វេជ្ជ. អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងសហការី ព្រមទាំងលោក ហ៊ន សុផាត ប្រធានអនុសាខាស្រុកមេសាង ចុះសួរសុខទុក្ខកម្មករ-កម្មការិនីរងរបួសធ្ងន់ ៦នាក់ មានទីលំនៅក្នុងស្រុកមេសាង ខេត្តព្រៃវែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត