ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរដ្ឋបាលស្រុកសាលាក្រៅ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក យឹម ឡាំង អតីតអភិបាលស្រុកសាលាក្រៅ
នៅព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុក និងលោក សៀ សុខុម អភិបាលនៃគណៈអភិបាលស្រុកសាលាក្រៅ បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុកចូលរួមគោរពវិញ្ញាណក្ខន្ធ ដើម្បីរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព លោក យឹម ឡាំង អតីតអភិបាលស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាននៃសព ភូមិស្ថិតនៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


សកម្មភាពថ្នាក់ដឹកនាំ
លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន និង លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ដឹកនាំកងកំលាំងនគរបាលខេត្ត គោរពវិញ្ញាណក្ខន្ធ សពសមាជិកអតីតយុទ្ធជនឈ្មោះ លោក យឹម ឡាំង
ប៉ៃលិន៖ នៅថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៣:៣០នាទី ដោយអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពសមាជិកអតីតយុទ្ធជនឈ្មោះ លោក យឹម ឡាំង ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ មានទីលំនៅស្ថិតនៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដឹកនាំដោយ លោក រស់ នឿន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅថែមទៀត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ថា កម្ពុជាគឺជាមិត្តដ៏ជិតស្និទ និងគួរឱ្យទុកចិត្ត។


អប់រំ និងកីឡា
អត្ថប្រយោជន៍នៃការជិះកង់សន្សឹមៗរាល់ពេលព្រឹក និងល្ងាច
ជារៀងរាល់ព្រឹក និងល្ងាច ជិះកង់ហាត់ប្រាណដោយធាក់សន្សឹមៗ១ម៉ោង ទៅ១ម៉ោងកន្លះ ទទួលបានអត្ថប្រយោជន៍ចំពោះសុខភាព ដូចជា ៖


សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន (Video) : អភិបាលខេត្តប៉ៃលិន អញ្ជើញជួបពិភាក្សាជាមួយប្រជាពលរដ្ឋ ៤៤គ្រួសារ ដើម្បីរកដំណោះស្រាយដោយសន្តិវិធី និងទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃឈើរបស់រដ្ឋ
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងជួបពិភាក្សាផ្ទាល់ជាមួយប្រជាពលរដ្ឋចំនួន ៤៤គ្រួសារ ដើម្បីធ្វើការពិនិត្យ ស្វែងយល់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធី ពាក់ព័ន្ធនឹងករណីកាន់កាប់ និងទន្ទ្រានដីរដ្ឋ ស្ថិតនៅក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


ការអភិវឌ្ឍ
ព័ត៌មាន ទទក ប៉ៃលិន (Video): មន្ទីរផែនការខេត្តប៉ៃលិនរៀបចំពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋម ផលិតផលក្នុងស្រុកសរុបឆ្នាំ២០២៥
ប៉ៃលិន៖ មន្ទីរផែនការខេត្តប៉ៃលិនបានរៀបចំពិធីការផ្សព្វផ្សាយលទ្ធផលបឋម ផលិតផលក្នុងស្រុកសម្រាប់ឆ្នាំ២០២៥ ដែលពិធីនេះស្ថិតក្នុងអធិបតីភាពលោកស្រី ឡូញ ឈាង អភិបាលរងខេត្តប៉ៃលិនតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំអភិបាលខេត្តប៉ៃលិន និងលោក វី សូវិល អគ្គនាយរងនៃវិទ្យាស្ថានជាតិស្ថិតិ ព្រមទាំងមានការអញ្ជើញចូលរួមពី គណៈប្រតិភូ កងកម្លាំងប្រដាប់អាវុធ លោកលោកស្រីអនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលរងក្រុងស្រុក បណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងមន្រ្តីនៃមន្ទីរផែនការផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន មានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក សុរៈឆាត បំរុងសុខ (Surachart Bamrungsuk) អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើងថា «ស្វាដោះសំណាញ់!»
សម្តេចតេជោ ហ៊ុន សែន៖ " ខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបនិងយល់ដឹងបន្ថែម ដោយខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោកនោះទេ សូមទុកឱ្យប្រជាជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារអត្ថបទរៀបរាប់ទាំងស្រុង៖
«ស្វាដោះសំណាញ់!» | លោក សុរៈឆាត បំរុងសុខ
MATI CHON weekly: ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ " ។


ការអភិវឌ្ឍ
មន្ទីរផែនការខេត្តប៉ៃលិនរៀបចំពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋម ផលិតផលក្នុងស្រុកសរុបឆ្នាំ២០២៥
ប៉ៃលិន៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦មន្ទីរផែនការខេត្តប៉ៃលិនបានរៀបចំពិធីការផ្សព្វផ្សាយលទ្ធផលបឋម ផលិតផលក្នុងស្រុកសម្រាប់ឆ្នាំ២០២៥ ដែលពិធីនេះស្ថិតក្នុងអធិបតីភាពលោកស្រី ឡូញ ឈាង អភិបាលរងខេត្តប៉ៃលិនតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំអភិបាលខេត្តប៉ៃលិន និងលោក វី សូវិល អគ្គនាយរងនៃវិទ្យាស្ថានជាតិស្ថិតិ ព្រមទាំងមានការអញ្ជើញចូលរួមពី គណៈប្រតិភូ កងកម្លាំងប្រដាប់អាវុធ លោកលោកស្រីអនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលរងក្រុងស្រុក បណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងមន្រ្តីនៃមន្ទីរផែនការផងដែរ។


អប់រំ និងកីឡា
អត្ថប្រយោជន៍ទាំង៥ នៃការលេងកីឡា
ការលេងកីឡាជាកត្តាដ៏សំខាន់មួយក្នុងដំណើរនៃការលូតលាស់របស់ក្មេងៗដើម្បីឱ្យរាងកាយ និងស្មារតីរបស់ពួកគេមាំមួន មានសុខភាពល្អ និងប្រាជ្ញាឆ្លាតវាងវៃ។


នយោបាយ
ឯកឧត្តម នេត្រ ភក្រ្តា៖ ជាង ៧ខែ ក្រោយបទឈប់បាញ់៖ ហេតុអ្វីបានជាប្រជាពលរដ្ឋកម្ពុជាជាង ២០ ០០០នាក់ នៅតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេ?
"ជាង ៧ខែ បានកន្លងផុតទៅ ចាប់តាំងពីកម្ពុជា និងថៃបានឯកភាពគ្នាលើសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (Extraordinary GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សេចក្តីប្រកាសរួមនេះ មិនត្រឹមតែប្រកាសបទឈប់បាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្តេជ្ញាឱ្យជនស៊ីវិលនៅតំបន់រងផលប៉ះពាល់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ដោយសុវត្ថិភាព និងមានសេចក្តីថ្លៃថ្នូរ"។ នេះជាការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅលើបណ្តាញសង្គមផ្លូវការ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា នាំយកអំណោយទៅប្រគល់ជូនមណ្ឌលអប់រំកែប្រែទី២ (ម.២) និងទណ្ឌិតជាស្ត្រីដែលកំពុងជាប់ឃុំ
ភ្នំពេញ៖ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន បានដឹកនាំសមាជិកាសាខាសមាគម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ មានៈ អង្ករវីតាមីនចំនួន ៣០០កេស ព្រមទាំង ទស្សនាវដ្តី និងព្រឹត្តិបត្រ ប្រគល់ជូនមណ្ឌលកែប្រែទី២ (ម២) និងទណ្ឌិតជាស្រ្តី ដែលកំពុងជាប់ឃុំនៅទីនោះ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខណៈដែលសកម្មភាពនេះធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព និងផ្តល់ភាពកក់ក្តៅដល់បងប្អូន ជាពិសេសស្ត្រី ដែលកំពុងជាប់ឃុំឃាំងនៅទីនោះ។


សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន (VIdeo) : លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យការផ្តល់សេវានៅច្រកចេញចូលតែមួយ នៅរដ្ឋបាលក្រុង/ស្រុក
ព័ត៌មាន ទទក ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យមើលការផ្តល់សេវាសាធារណៈ របស់ការិយាល័យច្រកចេញចូលតែមួយ នៅអធិការដ្ឋាន និងប៉ុស្តិ៍នគរបាល ក្នុងក្រុងប៉ៃលិន និងស្រុកស្រុកសាលាក្រៅ។
សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងការគ្រប់គ្រងការផ្តល់សេវាសាធារណៈ ស្របតាមលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងពិនិត្យ និងណែនាំពង្រឹងបន្ថែម នូវចំណុចខ្វះខាត ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលា ទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


នយោបាយ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកែទម្រង់រដ្ឋបាលសាធារណៈជាស្នូលនៃអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំរដ្ឋមន្ត្រី លើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្ដីពីកិច្ចការមុខងារសាធារណៈក្រោមមូលបទ "នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង” នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា នៅកម្ពុជាការកែទម្រង់រដ្ឋបាលសាធារណៈ ជាការកែទម្រង់អន្តរវិស័យសំខាន់មួយនៅក្នុងចំណោមការកែទម្រង់សំខាន់ៗចំនួន៥ ។

