ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សន្ទនាមតិ
ការញែក និងទុកដាក់សម្រាម ដើម្បីចូលរួមសម្អាតបរិស្ថាន
ការញែក និងទុកដាក់សម្រាម ដើម្បីចូលរួមសម្អាតបរិស្ថាន


បរិស្ថាន
សកម្មភាពក្រុមអនាម័យចល័តក្រុងបាត់ដំបងដើម្បីសោភ័ណភាពនិងស្នាមញញឹម
ក្រុងបាត់ដំបង៖ ក្រុមអនាម័យចល័តក្រុងបាត់ដំបង បានបន្តអនុវត្តសកម្មភាពថែទាំ និងសម្អាតបរិស្ថាន ដើម្បីរក្សាអនាម័យ និងភាពស្រស់ស្អាតក្នុងទីក្រុង។ ការងារដែលបានបន្តនិង អនុវត្តជាប្រចាំក្នុង ខែកញ្ញា ឆ្នាំ ២០២៦ រួមមាន៖


ពាណិជ្ជកម្ម
ក្រុមការងារនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានចុះផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងការគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ នៅតាមបណ្តាក្រុង ស្រុកនៃខេត្តបាត់ដំបង
បាត់ដំបងៈ ក្រុមការងារនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ បានចុះផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងការគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ នៅតាមបណ្តាក្រុង ស្រុកនៃខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី បាននាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនគ្រួសារ ប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះបំផុត សរុបចំនួន១៤គ្រួសារ នៅឃុំគារ
បាត់ដំបង៖ អនុវត្តន៍តាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកឡុង សុភឺន ប្រធានស្តីទីគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី និងសហការីបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនគ្រួសារ ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ( ចាស់ជរា ជំងឺរ៉ាំរៃ ជនមានពិការភាព ស្រ្តីមេម៉ាយកូនច្រើន គ្រួសារទីទាល់ក្រ) ដែលកំពុងជួបការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មកពីភូមិចំនួន៤ក្នុង ឃុំគារ ស្រុកមោងស្សី ខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ អញ្ជើញផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ជាតិចិន និងអ្នកសារព័ត៌មានចិន ក្នុងកម្មវិធី BIG DATA EXPO 2026
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិចិន និងអ្នកសារព័ត៌មានចិន ក្នុងកម្មវិធី BIG DATA EXPO 2026 ដោយបានលើកឡើងពីសក្តានុពលវិស័យកសិកម្មរបស់ខេត្តបាត់ដំបង និងស្នើវិនិយោគិនចិនមកសិក្សា និងវិនិយោគលើការកែច្នៃកសិផល ដោយនាំយកបច្ចេកវិទ្យាទំនើបមកអភិវឌ្ឍនៅកម្ពុជា។


សេចក្តីជូនដំណឹង
រដ្ឋបាលស្រុករតនៈមណ្ឌល ជូនដំណឹងប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នពីភ្លៀងធ្លាក់ និងកម្ពស់ទឹកស្ទឹងសង្កែ
បាត់ដំបង៖ យោងតាមស្ថានភាពអាកាសធាតុ នៅស្រុកសំឡូត ខេត្តបាត់ដំបង បច្ចុប្បន្ននៅតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយមិនទាន់មានសញ្ញាថយចុះនៅឡើយ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង រដ្ឋបាលស្រុកឯកភ្នំ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖
ដោយយោងតាមស្ថានភាពទឹកជំនន់ស្ទឹងសង្កែកំពុងតែហក់ឡើងខ្លាំង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់តាមមាត់ស្ទឹងសង្កែ ដូចជាឃុំសំរោងក្នុង ឃុំព្រែកនរិន្ទ ឃុំព្រែកខ្ពប ឃុំព្រែកហ្លួង សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកុមារ និងសម្ភារៈផ្សេងៗ ជាដើម ។


គ្រោះធម្មជាតិ
ជំនន់ទឹកភ្លៀងនៅស្រុកសំឡូតបានស្រកទៅវិញហើយ និងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋឡើយ
បាត់ដំបង៖ ជំនន់ទឹកភ្លៀងដែលបានកើតឡើងភ្លាមៗនៅស្រុកសំឡូត កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានស្រកចុះទៅវិញជាបន្តបន្ទាប់ ដោយមិនបានបង្កការខូចខាត ឬផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាននោះទេ មកទល់ថ្ងៃទី៣០ខែសីហានេះ។


ពាណិជ្ជកម្ម
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងអញ្ជើញចូលរួមកម្មវិធីបើកពិព័រណ៍ BIG DATA EXPO 2026 នៅខេត្តគួយចូវ
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមកម្មវិធីបើកពិព័រណ៍ BIG DATA EXPO 2026 ក្រោមប្រធានបទ «TOKEN: A new path to value of data element» ក្រោមអធិបតីភាព ឯកឧត្តម លី ពីងជីន អភិបាលខេត្តគួយចូវ។


សកម្មភាពអាជ្ញាធរ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង រកឃើញយានយន្តផ្ទុកលើសទម្ងន់ជិត ១៦,០០០ គ្រឿង និងពិន័យជាង ៤៤ លានរៀល ក្នុងឆមាសទី១ ឆ្នាំ ២០២៦
បាត់ដំបង៖ ផ្អែកតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ ២០២៦ របស់លោក ហេង ប៊ុនលី ប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឱ្យដឹងថា ក្រុមការងារជំនាញប្រចាំស្ថានីយជញ្ជីងអចល័តបណ្តោះអាសន្នពុកឆ្មា បានបន្តរឹតបន្តឹងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងសកម្ម ដើម្បីការពារ និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានគង់វង្ស។


អប់រំ និងកីឡា
អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំអូរដំបង១ ជំរុញឱ្យសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ដើម្បីគ្រួសារ និងប្រទេសជាតិ
បាត់ដំបង ៖ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំអូរដំបង១ លោក ហូ សេរី ព្រឹទ្ធមហាឧបាសកពុទ្ធសាសនូបត្ថម្ភ និងលោកស្រី ហ៊ូ កុសុមៈ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ បានជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវតែខិតខំរៀនសូត្រឱ្យមានចំណេះ និងមានមូលធនមនុស្សពិតប្រាកដ ដើម្បីកសាងសង្គមគ្រួសារ និងប្រទេសជាតិយើងឱ្យកាន់តែមានការរីកចម្រើន ។


សន្ទនាមតិ
ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ លើដងផ្លូវជាតិ
ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ លើដងផ្លូវជាតិ


សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង តបតាមប្រសាសន៍ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង
នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារដោយផ្ទាល់ ចុះពិនិត្យវឌ្ឍនភាព និងជំរុញការរុះរើសំណង់រោងសំយាប ដែលសង់រំលោភលើដីសាធារណៈរបស់រដ្ឋ

