
ក្រុមប្រឹក្សារាជធានីភ្នំពេញ កោតសរសើរអាជ្ញាធរដែលបានខិតខំកាត់បន្ថយបទល្មើស និងត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានសម្ដែងនូវការកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរ ខណ្ឌ សង្កាត់ ដែលបានពុះពារជំនះរាល់ការលំបាក ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋទប់ស្កាត់បទល្មើសផ្សេងៗ ដែលធ្វើឱ្យបទល្មើសនៅក្នុងខែតុលាកន្លងមកនេះថយចុះ ជាមួយនិងការផ្តល់សេវាជូនពលរដ្ឋកាន់តែប្រសើរ។ ការកោតសរសើរនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី៣ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ។











