
សេចក្តីជូនដំណឹងអំពីការបញ្ចប់រដូវវស្សា និងឈានចូលដំណាក់កាលអន្តរកាលរវាងរដូវវស្សា និងរដូវប្រាំងឆ្នាំ ២០២៦៕
សេចក្តីជូនដំណឹងអំពីការបញ្ចប់រដូវវស្សា និងឈានចូលដំណាក់កាលអន្តរកាលរវាងរដូវវស្សា និងរដូវប្រាំងឆ្នាំ ២០២៦៕

សេចក្តីជូនដំណឹងអំពីការបញ្ចប់រដូវវស្សា និងឈានចូលដំណាក់កាលអន្តរកាលរវាងរដូវវស្សា និងរដូវប្រាំងឆ្នាំ ២០២៦៕













បទយកការណ៍៖ រមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តប្រាសាទទឹកឆារ ស្ថិតនៅ ភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម


បទយកការណ៍៖ រមណីយដ្ឋានក្បាលទឹក-ទឹកឆា ត្បូងពេជ្រធម្មជាតិដ៏ទាក់ទាញនៅស្រុកព្រៃឈរ ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម


(កំពង់ចាម) នាព្រឹកថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងវេនបិណ្ឌទី ១៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានអញ្ជើញចូលរួមក្នុងពិធីពិធីប័ង្សុកូល ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងបុព្វការីជន មានមាតា បិតា ញាតិការទាំងប្រាំពីរសន្តាន និងញាតិសាច់សារលោហិតជិតឆ្ងាយទាំងអស់ ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ រួមនឹងវីរយុទ្ធជនស្នេហាជាតិ ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ។ ពិធីនេះបានប្រព្រឹត្តិទៅ នៅមហាចេតិយសម្តេចឧត្តមទេពញាណ ស្ថិតក្នុងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម តាមទំនៀមទំលាប់ ប្រពៃណីបុរាណខ្មែរយើង និងតាមគន្លងនៃព្រះពុទ្ធសាសនា។


(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការរៀបចំកម្មវិធី កិច្ចសាសនា តាំងពិព័រណ៍សមិទ្ធផល និងការប្រគុំតន្ត្រី ដើម្បីត្រៀមរៀបចំពិធីប្រណាំងទូកង ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប និងអុជកាំជ្រួច ក្នុងឱកាសបុណ្យចេញព្រះវស្សានាពេលឆាប់ៗខាងមុខ។ ក្នុងនោះ ព្រឹត្តិការណ៍ឆ្នាំនេះមានទូកចូលរួមប្រកួតប្រជែងសរុបចំនួន ៩២ទូក (ស្មើនឹង ៤៦គូ) រួមមាន៖ ទូកង (ចំណុះ ៧០នាក់) ចំនួន ៤០ទូក និង ទូកខ្នាតអន្តរជាតិ (ចំណុះ ២២នាក់) ចំនួន ៥២ទូក។
