
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦៖
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦៖

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦៖













កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្តេជ្ញាចិត្តក្នុងការទទួលយកផែនការយុទ្ធសាស្ត្រ ស្ដីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៤-២០២៨ យកមកដឹកនាំ និងតម្រង់ទិសអនុវត្តបន្តនៅគ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។


(កំពង់ចាម) នាព្រឹកថ្ងៃទី ០៧ ខែ តុលា ឆ្នាំ២០២៦ នៅ សាលាខេត្តកំពង់ចាម លោកស្រី ប៉ាន ដានី អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធាន គ.ក.ស.ក អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ចាម និង លោក ជំទាវ អៀម វណ្ណ ជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក) ដោយមានការចូលរួមពី លោក លោកស្រី សមាជិក គ.ក.ស.ក និង មន្ទីរ-អង្គភាពជុំវិញខេត្ត


កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលប្រកបរបរលក់ដូរក្នុងខេត្ត កុំឱ្យមានគំនិតឆ្លៀតឱកាសតំឡើងថ្លៃទំនិញ និងសេវាកម្មផ្សេងៗឡើយ ស្របពេលដែលប្រទេសកម្ពុជាកំពុងរៀបចំប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរ។


កំពង់ចាម៖ នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរខេត្តកំពង់ចាម បានបើកកិច្ចប្រជុំសម្រុះសម្រួលករណីឈ្មោះ ខែ ហៀក ដាក់ពាក្យប្តឹងស្នើសុំបើកផ្លូវចូលទៅកាន់ផ្នូរឪពុកម្តាយ ដែលស្ថិតនៅលើក្បាលដីលេខ ០០៣១ ចំណុចព្រែកថ្មី ភូមិល្វាលើ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។
