ក្រុមការងារចុះជួយសង្កាត់អូរម៉ាល់ បាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារ រស់នៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង

ក្រុមការងារចុះជួយសង្កាត់អូរម៉ាល់ បាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារ រស់នៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង

បាត់ដំបង៖ ឯកឧត្តម មូល ធន ប្រធានក្រុមការងារចុះជួយសង្កាត់អូរម៉ាល់ និងឯកឧត្តម ទេព ហន អនុប្រធានក្រុមការងារចុះជួយសង្កាត់អូរម៉ាល់ ព្រមទាំងសហការី បាននាំយកអំណោយមនុស្សធម៌ មានគ្រឿងឧបភោគ បរិភោគ ចែកជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារ រស់នៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។ កម្មវិធីនេះ ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណវត្តបឹងរាំង។

ព័ត៌មានពាក់ព័ន្ធ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថាផ្លូវក្នុងក្រុងបាត់ដំបងចំនួន២៨ខ្សែនឹងចាប់ផ្តើមសាងសង់ឡើងវិញនៅខែវិច្ឆិកាខាងមុខ
ការអភិវឌ្ឍ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថាផ្លូវក្នុងក្រុងបាត់ដំបងចំនួន២៨ខ្សែនឹងចាប់ផ្តើមសាងសង់ឡើងវិញនៅខែវិច្ឆិកាខាងមុខ
បាត់ដំបង៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ផ្លូវសំខាន់ៗចំនួន២៨ខ្សែនៅក្នុងក្រុងបាត់ដំបងនឹងត្រូវចាប់ផ្តើមស្តារ និងជួសជុលឡើងវិញដោយរៀបចំប្រព័ន្ធផ្លូវ និងប្រព័ន្ធលូស្របគ្នាតែម្តង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំប្រចាំសប្តាហ៍ លើកទី២  ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
ការអភិវឌ្ឍ
លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំប្រចាំសប្តាហ៍ លើកទី២ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
បាត់ដំបង៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំប្រចាំសប្តាហ៍ លើកទី២ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក ហេង វណ្ណនី អភិបាលរងខេត្តបាត់ដំបង លោក សុខ ហ៊ីង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តបាត់ដំបង លោក លោកស្រី អភិបាលរងក្រុងស្រុក កងកម្លាំងទាំងបីប្រភេទ តំណាងគណបក្សនយោបាយ និងតំណាងអង្គការសង្គមស៊ីវិល ព្រមទាំងមន្រ្តីរៀបចំការបោះឆ្នោតជាច្រើនរូបទៀត។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
អបអរសាទរប្រជាពលរដ្ឋខេត្តបាត់ដំបង! សម្តេចធិបតីប្រកាសស្តារប្រព័ន្ធផ្លូវជាង ២១ខ្សែ និងផ្លូវសំខាន់ៗមួយចំនួនទៀត
ការអភិវឌ្ឍ
អបអរសាទរប្រជាពលរដ្ឋខេត្តបាត់ដំបង! សម្តេចធិបតីប្រកាសស្តារប្រព័ន្ធផ្លូវជាង ២១ខ្សែ និងផ្លូវសំខាន់ៗមួយចំនួនទៀត
បាត់ដំបង៖ ប្រជាពលរដ្ឋខេត្តបាត់ដំបងទទួលបានដំណឹងដ៏រីករាយ និងជាក្តីសង្ឃឹមថ្មី ខណៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជាផ្លូវការអំពីការស្តារ និងកែលម្អប្រព័ន្ធផ្លូវជាង ២១ខ្សែ ព្រមទាំងផ្លូវសំខាន់ៗមួយចំនួនទៀតនៅក្នុងខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ៖ កម្មសិទ្ធិឧស្សាហកម្មមានតួនាទីសំខាន់ក្នុងការបង្កើត និងការច្នៃប្រឌិតផលិតផលថ្មី វានឹងក្លាយជាទ្រព្យសម្បត្តិ ដែលមានតម្លៃសម្រាប់សហគ្រិន
ការអភិវឌ្ឍ
អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ៖ កម្មសិទ្ធិឧស្សាហកម្មមានតួនាទីសំខាន់ក្នុងការបង្កើត និងការច្នៃប្រឌិតផលិតផលថ្មី វានឹងក្លាយជាទ្រព្យសម្បត្តិ ដែលមានតម្លៃសម្រាប់សហគ្រិន
បាត់ដំបង ៖ លោកជំទាវ ពៅ វរល្មក្សណ៍ អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យាវិទ្យា និងនវានុវត្តន៍ បានលើកបង្ហាញថា កម្មសិទ្ធិឧស្សាហកម្មមានតួនាទីសំខាន់ក្នុងការបង្កើត និងការច្នៃប្រឌិតផលិតផលថ្មី វានឹងក្លាយជាទ្រព្យសម្បត្តិ ដែលមានតម្លៃសម្រាប់សហគ្រិន ក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចជាតិកាន់តែមានការរីកចម្រើន ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
គម្រោងដំឡើងអំពូលសូឡាតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងប្រវែងប្រមាណ១៤០គីឡូម៉ែត្រដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតត្រូវបានបើកការដ្ឋានសាងសង់
ការអភិវឌ្ឍ
គម្រោងដំឡើងអំពូលសូឡាតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងប្រវែងប្រមាណ១៤០គីឡូម៉ែត្រដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតត្រូវបានបើកការដ្ឋានសាងសង់
បាត់ដំបង៖គម្រោងដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងប្រវែងប្រមាណ១៤០គីឡូម៉ែត្រចាប់ពីព្រំប្រទល់ខេត្តពោធិ៍សាត់ដល់ខេត្តបន្ទាយមានជ័យត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះដោយចាប់ផ្ដើមពីស្រុកមោងឫស្សី។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
យុវជននៅខេត្តបាត់ដំបងផុសផុលមកទទួលពាក្យសុំស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា
ការអភិវឌ្ឍ
យុវជននៅខេត្តបាត់ដំបងផុសផុលមកទទួលពាក្យសុំស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា
បាត់ដំបង៖យុវជននៅខេត្តបាត់ដំបងផុសផុលខ្លាំងមកទទួលពាក្យសុំស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាជាបន្តបន្ទាប់ ដើម្បីចាប់ឱកាសចូលរួមរៀនសូត្រ ហ្វឹកហាត់ និងអភិវឌ្ឍខ្លួនសំដៅរួមចំណែកបំពេញកាតព្វកិច្ចចំពោះជាតិ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត

ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ប្តេជ្ញាជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
សកម្មភាពថ្នាក់ដឹកនាំ

អភិបាលខេត្តកំពង់ចាម ប្តេជ្ញាជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្តេជ្ញាចិត្តក្នុងការទទួលយកផែនការយុទ្ធសាស្ត្រ ស្ដីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៤-២០២៨ យកមកដឹកនាំ និងតម្រង់ទិសអនុវត្តបន្តនៅគ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
គណៈកម្មាធិការ គ.ក.ស.ក ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ចាម
សកម្មភាពថ្នាក់ដឹកនាំ

គណៈកម្មាធិការ គ.ក.ស.ក ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ចាម

(កំពង់ចាម) នាព្រឹកថ្ងៃទី ០៧ ខែ តុលា ឆ្នាំ២០២៦ នៅ សាលាខេត្តកំពង់ចាម លោកស្រី ប៉ាន ដានី អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធាន គ.ក.ស.ក អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ចាម និង លោក ជំទាវ អៀម វណ្ណ ជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក) ដោយមានការចូលរួមពី លោក លោកស្រី សមាជិក គ.ក.ស.ក និង មន្ទីរ-អង្គភាពជុំវិញខេត្ត

មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អភិបាលខេត្តកំពង់ចាម ស្នើដល់អ្នកលក់ដូរទាំងអស់កុំឆ្លៀតតំឡើងថ្លៃទំនិញ និងសេវាកម្ម នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ‎
សកម្មភាពអាជ្ញាធរ

អភិបាលខេត្តកំពង់ចាម ស្នើដល់អ្នកលក់ដូរទាំងអស់កុំឆ្លៀតតំឡើងថ្លៃទំនិញ និងសេវាកម្ម នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ‎

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលប្រកបរបរលក់ដូរក្នុងខេត្ត កុំឱ្យមានគំនិតឆ្លៀតឱកាសតំឡើងថ្លៃទំនិញ និងសេវាកម្មផ្សេងៗឡើយ ស្របពេលដែលប្រទេសកម្ពុជាកំពុងរៀបចំប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរ។

មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អាជ្ញាធរខេត្តកំពង់ចាម បើកកិច្ចប្រជុំសម្រុះសម្រួលករណីស្នើសុំបើកផ្លូវទៅកាន់ផ្នូរឪពុកម្តាយ នៅស្រុកកងមាស
សកម្មភាពថ្នាក់ដឹកនាំ

អាជ្ញាធរខេត្តកំពង់ចាម បើកកិច្ចប្រជុំសម្រុះសម្រួលករណីស្នើសុំបើកផ្លូវទៅកាន់ផ្នូរឪពុកម្តាយ នៅស្រុកកងមាស

កំពង់ចាម៖ នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរខេត្តកំពង់ចាម បានបើកកិច្ចប្រជុំសម្រុះសម្រួលករណីឈ្មោះ ខែ ហៀក ដាក់ពាក្យប្តឹងស្នើសុំបើកផ្លូវចូលទៅកាន់ផ្នូរឪពុកម្តាយ ដែលស្ថិតនៅលើក្បាលដីលេខ ០០៣១ ចំណុចព្រែកថ្មី ភូមិល្វាលើ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។

មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត