ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជិត ៨០០គ្រួសារ ទទួលបានអំណោយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជិត ៨០០គ្រួសារ ទទួលបានអំណោយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

ព័ត៌មាន ទទក ប៉ៃលិន៖ ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន ៧៨៤គ្រួសារ នៅក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ទទួលបានអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយសសាខា និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្នុងគោលបំណង ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

កាកបាទក្រហមខេត្តប៉ៃលិនលោកជំទាវ បាន ស្រីមុំជនរងគ្រោះទឹកជំនន់

ព័ត៌មានពាក់ព័ន្ធ

គណៈបញ្ជាការឯកភាពស្រុក បន្ដចុះពិនិត្យតាមដានស្ថានភាពទឹក ព្រមទាំងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងរហ័ស
គ្រោះធម្មជាតិ
គណៈបញ្ជាការឯកភាពស្រុក បន្ដចុះពិនិត្យតាមដានស្ថានភាពទឹក ព្រមទាំងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងរហ័ស
(ប៉ៃលិន)៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោក សៀ សុខុម អភិបាលនៃគណៈអភិបាលស្រុកសាលាក្រៅ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានបន្តដឹកនាំមន្ត្រីក្រោមឱវាទ រួមទាំង(កម្លាំងអធិការដ្ឋាននគរបាលស្រុក កងកម្លាំងរាជអាវុធហត្ថស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អាជ្ញាធរភូមិ ឃុំ)សហការជាមួយកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន យុវជន ស ស យ ក បានបន្ដចុះពិនិត្យតាមដានស្ថានភាពទឹក ព្រមទាំងជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងរហ័ស មកកាន់ទីទួលសុវត្ថសុវត្ថិភាព។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

អាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅគោលដៅ ផ្សារបឹងកុក
សកម្មភាពអាជ្ញាធរ

អាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅគោលដៅ ផ្សារបឹងកុក

កំពង់ចាម : នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៦ នេះ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយ ដល់អាជីវករលក់ដូរ នៅគោលដៅផ្សារបឹងកុក ក្នុងក្រុងកំពង់ចាម ។

មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
(វិដេអូ) សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការរៀបចំពិធីអុំទូក បណ្ដែតប្រទីប អុជកាំជ្រួច តាំងពិព័រណ៍ ប្រគុំតន្ត្រីខ្នាតយក្ស ការសម្ដែងល្ខោនបាសាក់ និងប្រដាល់ ចូលរួមអបអរសាទរពិធីបុណ្យចេញព្រះវស្សា ដើម្បីបង្កបរិយាកាសជូនភ្ញៀវទេសចរជាតិ និងអន្តរកជាតិ ទស្សនា និងកម្សាន្តសប្បាយរីរាយ
សេចក្តីប្រកាសព័ត៌មាន

សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការរៀបចំពិធីអុំទូក បណ្ដែតប្រទីប អុជកាំជ្រួច តាំងពិព័រណ៍ ប្រគុំតន្ត្រីខ្នាតយក្ស ការសម្ដែងល្ខោនបាសាក់ និងប្រដាល់ ចូលរួមអបអរសាទរពិធីបុណ្យចេញព្រះវស្សា ដើម្បីបង្កបរិយាកាសជូនភ្ញៀវទេសចរជាតិ និងអន្តរកជាតិ ទស្សនា និងកម្សាន្តសប្បាយរីរាយ

មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាមបើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយបច្ចេកទេសលិខិតបទដ្ឋានគតិយុត្ត ជូនដល់អ្នកទទួលម៉ៅការសំណង់ និងអាជ្ញាធរពាក់ព័ន្ធ
សកម្មភាពអាជ្ញាធរ

មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាមបើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយបច្ចេកទេសលិខិតបទដ្ឋានគតិយុត្ត ជូនដល់អ្នកទទួលម៉ៅការសំណង់ និងអាជ្ញាធរពាក់ព័ន្ធ

(កំពង់ចាម) ដើម្បីធានាបាននូវសំណង់រឹងមាំប្រើប្រាស់យូរអង្វែងប្រកបដោយសុវត្ថិភាព គុណភាព និងមានច្បាប់សាងសង់ត្រឹមត្រូវតាមច្បាប់នោះ ស្ថិតនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាមបានបើកវគ្គផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត និងបណ្តុះបណ្តលពីបច្ចេកទេសផ្សេងៗជូនដល់រដ្ឋបាលស្រុក/ក្រុង ឃុំ/សង្កាត់ និងក្រុមជាងសំណង់មកពីស្រុកចំនួន៦ក្នុងខេត្តកំពង់ចាម ដើម្បីធ្វើយ៉ាងណាបញ្ជ្រាបការយល់ដឹងផ្សេងៗដល់ក្រុមជាងទទួលម៉ៅការសំណង់ក្នុងខេត្តកំពង់ចាមឲ្យពួកគាត់គោរពច្បាប់ដោយត្រូវមានមានអជ្ញាប័ណ្ណជាង ចំណែកម្ចាស់សំណង់នានាត្រូវធ្វើច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវ មុនដំណើរការសាងសង់។

មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងជាង១៩៨ គីឡូម៉ែត្រ
សកម្មភាពថ្នាក់ដឹកនាំ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងជាង១៩៨ គីឡូម៉ែត្រ

(ពោធិ៍សាត់) នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨ គ.ម. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត