
អភិបាលខេត្តកំពង់ធំ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុចំនួន ៨.៩៦៦បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៨ភូមិ នៅស្រុកស្ទោង
អភិបាលខេត្តកំពង់ធំ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុចំនួន ៨.៩៦៦បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៨ភូមិ នៅស្រុកស្ទោង

អភិបាលខេត្តកំពង់ធំ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុចំនួន ៨.៩៦៦បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៨ភូមិ នៅស្រុកស្ទោង













អនុគណៈកម្មការរៀបចំកម្មវិធីសាសនា ការតាំងពិព័រណ៍ និងការប្រគុំតន្ត្រី បើកកិច្ចប្រជុំត្រៀមរៀបចំពិធីប្រណាំងទូក និងកម្មវិធីកម្សាន្ត នៅខេត្តកំពង់ចាម


នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយលែងកូនត្រីចម្រុះទម្ងន់ ៦១គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ។


(កំពង់ចាម)៖ អនុគណៈកម្មការរៀបចំពិធីបណ្តែតប្រទីប និងអុចកាំជ្រួច បានបើកកិច្ចប្រជុំពិភាក្សា និងរៀបចំផែនការសកម្មភាព ដើម្បីត្រៀមលក្ខណៈបង្កបរិយាកាសរីករាយជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាឱកាសបុណ្យចេញព្រះវស្សា នាពេលខាងមុខ។


(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងឱកាសប្រារព្ធពិធីបុណ្យ កាន់បិណ្ឌ វេនទី៤ នាព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ បានអញ្ជើញប្រារព្ធពិធីប័ង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខ័ន្ធ មហាឧបាសក គង់ ខាត់ និងសូមជូនដល់វិញ្ញាណក្ខន្ធ មាតា បិតា ញាតិការទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ ម្យ៉ាងទៀតសូមឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពស្នេហាជាតិ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុហេតុការពារជាតិមាតុភូមិ។
