
រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងទិសដៅអនុវត្តការងារបន្ត
ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជេីញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តមណ្ឌលគិរី ។ ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការ-មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំង៣ លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត លោក នាយកទីចាត់ការអន្តរវិស័យ លោក លោកស្រីអភិបាល-អភិបាលរងក្រុង-ស្រុកទាំង៥ លោកអធិការ-អធិការរងក្រុង-ស្រុក និងមន្ត្រីជំនាញជាច្រេីនរូប កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅ សាលប្រជុំក្រមប្រឹក្សានៃរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ។











