
សមាគមថ្នាលយុវជនកម្ពុជាសាខាខេត្តស្ទឹងត្រែង នាំយកអំណោយជូនចាស់ជរាមានជីវភាពខ្វះខាត ២គ្រួសារ
ស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ សមាគមថ្នាលយុវជនកម្ពុជាសាខាខេត្តស្ទឹងត្រែង សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយដែលជាការឧបត្ថម្ភរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម ផេង គឹមស៊្រុន ប្រគល់ជូនប្រជាពលរដ្ឋចាស់ជរាដែលមានជីវភាពខ្វះខាត និងត្រូវការការជួយឧបត្ថម្ភចំនួន២គ្រួសារ នៅភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។











