ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធឧបាសក សាយ អឿន

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធឧបាសក សាយ អឿន

នារសៀលថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុង កម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសព ឧបាសក សាយ អឿន ត្រូវជាឪពុកក្មេករបស់ឯកឧត្តមបណ្ឌិត មុត ខៀវ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៤:២៥នាទី ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។

ព័ត៌មានពាក់ព័ន្ធ

អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងអចលនទ្រព្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា ក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស
សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងអចលនទ្រព្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា ក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស
(កំពង់ចាម)៖ លោក សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងជាក់ស្តែងអចលនទ្រព្យរបស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ និងស្រុកកងមាស ខេត្តកំពង់ចាម។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ជំនាញជលផលកំពង់ចាម បន្តចុះបង្ក្រាបបទល្មើស ២ករណី នៅក្នុងភូមិសាស្រ្ត ស្រុកព្រៃឈរ
សកម្មភាពអាជ្ញាធរ
ជំនាញជលផលកំពង់ចាម បន្តចុះបង្ក្រាបបទល្មើស ២ករណី នៅក្នុងភូមិសាស្រ្ត ស្រុកព្រៃឈរ
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន និងសហគមន៍នេសាទសាមគ្គីឃុំមៀន បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចំនួន ២ករណី នៅក្នុងភូមិសាស្រ្តស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ក្រុមការងារចុះជួយមូលដ្ឋាន ជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សភូមិចំការខ្ពប សង្កាត់សំបួរមាស ក្រុងកំពង់ចាម
សកម្មភាពអាជ្ញាធរ
ក្រុមការងារចុះជួយមូលដ្ឋាន ជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សភូមិចំការខ្ពប សង្កាត់សំបួរមាស ក្រុងកំពង់ចាម
ខេត្តកំពង់ចាម៖ នា​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២៦ លោកស្រី សម ផល្លា ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ភូមិ​ចំការ​ខ្ពប និង​ភូមិ​បឹង​ស្នាយ រួមជាមួយ លោកស្រី ឃាង ស៊ីផាន ប្រធាន​គណបក្ស​មូលដ្ឋាន​សង្កាត់​សំបួរមាស បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រធាន​ក្រុម​បក្ស​ភូមិ​ចំការ​ខ្ពប សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
កូនត្រីចម្រុះទម្ងន់ជាង ៤០គីឡូក្រាម បានចាក់លែងចូលបឹងធម្មជាតិវិញ និងឧបករល្មើសជាច្រើន ត្រូវបានជំនាញជលផលបំផ្លាញចោល នាពេលចុះបង្ក្រាបបទល្មើស ២ករណី នៅក្នុងភូមិសាស្ត្រស្រុកកំពង់សៀម
សកម្មភាពអាជ្ញាធរ
កូនត្រីចម្រុះទម្ងន់ជាង ៤០គីឡូក្រាម បានចាក់លែងចូលបឹងធម្មជាតិវិញ និងឧបករល្មើសជាច្រើន ត្រូវបានជំនាញជលផលបំផ្លាញចោល នាពេលចុះបង្ក្រាបបទល្មើស ២ករណី នៅក្នុងភូមិសាស្ត្រស្រុកកំពង់សៀម
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុក និងសហគមន៍នេសាទវិហារធំ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចំនួន ២ករណី នៅក្នុងភូមិសាស្ត្រ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ ជំនាញជលផល បានចាក់លែងកូនត្រីចម្រុះទម្ងន់ជាង ៤៦គីឡូក្រាម ចូលបឹងធម្មជាតិវិញ និងឧបករណ៍ល្មើសនេសាទជាច្រើន ត្រូវបានបំផ្លាញចោល នៅនឹងកន្លែង ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ប្រជាកសិករជាង ៣០០នាក់ នៅស្រុកជើងព្រៃ ទទួលបានចំណេះដឹង បច្ចេកទេសប្រើប្រាស់ជីសម្រាប់ដំណាំស្រូវ
សកម្មភាពអាជ្ញាធរ
ប្រជាកសិករជាង ៣០០នាក់ នៅស្រុកជើងព្រៃ ទទួលបានចំណេះដឹង បច្ចេកទេសប្រើប្រាស់ជីសម្រាប់ដំណាំស្រូវ
ប្រជាកសិករប្រមាណជាង ៣០០នាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗពាក់ព័ន្ធនឹងបច្ចេកទេសប្រើប្រាស់ជីសម្រាប់ដំណាំស្រូវ តាមរយៈសិក្ខាសាលាបច្ចេកទេសស្តីពីការប្រើប្រាស់ជីដោយបច្ចេកវិទ្យាប៉ូលីផូស្វាត រៀបចំដោយក្រុមហ៊ុនជី កាម៉ៅ សហការជាមួយក្រុមហ៊ុន ឈុន សុខអាន និងដេប៉ូចែកចាយ ឃឹម សែ ដែលរៀបចំឡើងនាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
លោកស្រី ប៉ាង ដានី អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនភរិយាវីរទ័ពជួរមុខ ដែលបានសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
សកម្មភាពអាជ្ញាធរ
លោកស្រី ប៉ាង ដានី អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនភរិយាវីរទ័ពជួរមុខ ដែលបានសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានដឹកនាំប្រតិភូអមដំណើរ រួមមាន លោក លោកស្រី នាយករងសាខា សហការី និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត ចុះសួរសុខទុក្ខ លោកស្រី តុង សុរិយា អាយុ ៣៣ឆ្នាំ រស់នៅភូមិរអាងលើ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត

ព័ត៌មានថ្មីៗ

(វិដេអូ) សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ
សេចក្តីជូនដំណឹង

(វិដេអូ) សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ

សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ

មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
(វិដេអូ) រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា»
សកម្មភាពថ្នាក់ដឹកនាំ

(វិដេអូ) រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា»

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា»

មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបិទសន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា៕

មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (លើកទី២) រំលឹកខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»
សកម្មភាពថ្នាក់ដឹកនាំ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (លើកទី២) រំលឹកខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»

(កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (លើកទី២) រំលឹកខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត