
សេចក្តីប្រកាសទីក្រុងភ្នំពេញ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
សេចក្តីប្រកាសទីក្រុងភ្នំពេញ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

សេចក្តីប្រកាសទីក្រុងភ្នំពេញ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា













(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពអចលនទ្រព្យរដ្ឋ និងការងារគ្រប់គ្រងដីធ្លីនៅទូទាំងខេត្តកំពង់ចាម។


កំពង់ចាម៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ខ្លួត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងពិនិត្យដំណើរការផ្តល់ជ័យលាភីនៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងសេវាសង្គម ឆ្នាំ២០២៦ នៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម។


(កំពង់ចាម) នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពឧបាសក សេង ពោន អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣ ត្រូវជាឪពុកក្មេករបស់លោកវេជ្ជបណ្ឌិត ណែម ប៊ុនធឿន បុគ្គលិកមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ ស្ថិតនៅគេហដ្ឋាន សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។


(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការ នាំយកទេយ្យវត្ថុ ចង្ហាន់ និងបច្ច័យ ទៅប្រគេនព្រះសង្ឃ និងចូលរួមជាមួយពុទ្ធបរិស័ទ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តចន្ទគីរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
