
អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងអចលនទ្រព្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា ក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស
(កំពង់ចាម)៖ លោក សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងជាក់ស្តែងអចលនទ្រព្យរបស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ និងស្រុកកងមាស ខេត្តកំពង់ចាម។










