
សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី រៀបចំពិធីសូត្រមន្ត និងក្រុងពលី បើកសម្ពោធដាក់ឱ្យប្រើប្រាស់អគារសមាគមជាផ្លូវការ
ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី បានរៀបចំ «ពិធីសូត្រមន្ត និងក្រុងពលី» ដើម្បីប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ក្នុងឱកាសបើកសម្ពោធ និងប្រកាសដាក់ឱ្យប្រើប្រាស់អគារសមាគមជាផ្លូវការ ក្រោមអធិបតីភាព លោកជំទាវ ហ៊ី ផល្គុន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា ខេត្តមណ្ឌលគិរី។ ពិធីបែបសាសនានេះ បានប្រព្រឹត្តទៅដោយមានការនិមន្តចូលរួមពីព្រះសង្ឃចំនួន ២អង្គ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិកា-កាយឫទ្ធិនារី និងក្រុមកន្ទុំរុយជាច្រើនរូប ដែលស្ថិតនៅទីតាំងអគារថ្មី ក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។











