
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ឯកឧត្តម គីម រិទ្ធី មានឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ សម្រាប់អាណត្តិទី២ នៅក្នុងដែនសមត្ថកិច្ចដដែល!
ការទទួលបាននូវសេចក្តីទុកព្រះរាជហឫទ័យពី ព្រះមហាក្សត្រ និងការផ្តល់ទំនុកចិត្តយ៉ាងមុតមាំពីរាជរដ្ឋាភិបាលកម្ពុជា នាឱកាសនេះ គឺជាសក្ខីភាពយ៉ាងច្បាស់លាស់ស្តែងចេញពីស្នាដៃ ឆន្ទៈមោះមុត និងការលះបង់បម្រើជាតិ និងប្រជាជន ប្រកបដោយលទ្ធផល និងសមិទ្ធផលជាច្រើនក្នុងអាណត្តិទី១ កន្លងមក។ សូមគោរពជូនពរ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងគ្រួសារ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងទទួលបានជោគជ័យបន្ថែមទៀតក្នុងបេសកកម្មអភិវឌ្ឍន៍ខេត្តព្រះវិហារឱ្យកាន់តែរីកចម្រើនឥតឈប់ឈរ។











